ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល១២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយឡែកពីគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ពីរលើកកើតឡើងដោយឡែកពីគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ ស្រាល១២នាក់ ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះ បណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្នពេលធ្វើដំណើរ របស់ភាគីទាំងសងខាង ។

ហេតុការណ៍ទី1កើតឡើង នៅថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2019 វេលាម៉ោង18 និង 45នាទី លើផ្លូវជាតិលេខ4 (39.40) ចំណុចភូមិស្លា ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ 1គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1Z-3739 អ្នកបើកបរឈ្មោះ ហ៊ុន លក្ខិណា ភេទស្រី អាយុ19ឆ្នាំ រស់នៅភូមិព្រៃពពាយ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើបានទៅបុករថយន្ដ1គ្រឿង ម៉ាក MITSUBISHI ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 29.2.0198 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុ ចុះរត់គេចខ្លួនបាត់) ដែលកំពុងបើកបរពីលិចទៅ កើត បញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្ស01នាក់ ភេទស្រី អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុៗ ចំពោះវត្ថុតាងទាំង02 រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។ ចំណែកសពប្រគល់ឲ្យក្រុមគ្រូសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកគ្រោះថ្នាក់មួយទៀតកើតឡើងនា វេលាម៉ោង ២០ និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ ៤៤ចន្លោះ គីឡូម៉ែត្រ ១១៧.១១៨ ស្ថិតនៅខាងកើតភូមិគោ ឃំុមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ថនិង ម៉ូតូរឺម៉ក បើកបញ្ចាសទិសគ្នាពីលិចមក កើត ។

រថយន្ថម៉ាកកាមរីប្រូស ពណ៍ស ស៊េរីឆ្នាំ ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2AX3039 បើកបរ ដោយឈ្មោះ លន់ វ៉ាន់ថា ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្យា ឃំុវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

រថយន្ថបើកមកពីទិសខាងកើត មកដល់ចំណុចកើតហេតុខាងលើ បានបានបុករឺម៉កម៉ូតូ១ គ្រឿងបើកមកពីទិសខាងលិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ សែម សុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិហង្សឈូក ឃំុសាមគ្គីមានជ័យ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យ រងរបួសចំនួន១២នាក់ ធ្ងន់៣នាក់ ហើយជនរងគ្រោះទាំង១២នាក់ បានបញ្ជូនតាមរថសង្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យឧដុង្គ ចំណែកវត្ថុតាងជំនាញបាន យកមករក្សាទុកនៅអធិការនគរបាលស្រុកថ្ពងដើម្បីចាត់ការ តាមនិតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖