ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ច នគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថាសមត្ថកិច្នគរបាលចជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងករណីឃាតកម្មនៅក្រុងស្វាយរៀង ព្រមទាំងជនសង្ស័យ ទាំងបីនាក់ ទាំងជនដៃដល់ ទាំងអ្នកផ្តើមគំនិត និងអ្នកសមគំនិត ទៅសាលាដំបូងចាត់ការតាម ច្បាប់ ។
ប្រភពបន្តថា បច្ចុប្បន្ន ជនសង្ស័យទាំងបីត្រូវបានបាន បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តស្វាយរៀងរួចហើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៤០នាទី នៅចំណុចមុខសាលប្រជុំឆ្នេរទន្លេ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានបទល្មើសព្រហ្មទណ្ឌមួយ កើតឡើង បង្កដោយជនសង្ស័យ ០២នាក់គឺ ១. ឈ្មោះ ប្រាក់ សុធារាជ ( ហៅពៅ ) ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ( ជាជនដៃដល់ ) ២. ឈ្មោះ អេង វិចាអក្ខរ៉ា ( ហៅស្នា ) ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ( ជាជនសមគំនិត) បានជិះម៉ូតូម៉ាកឌូក ពាក់ស្លាកលេខ ភ្នំពេញ 1CV-1852 ពណ៌សលាយខ្មៅឌុបគ្នា ប្រដាប់ដោយកាំបិតធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុសអាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង ។ មូលហេតុៈ ទាស់ពាក្យសំដីក្នុងពេលដើររលេងជាមួយគ្នា ៕ យឹម សុថាន