ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះហ្គាសបណ្ដោលអោយបុរសម្នាក់រងរបួសនៅក្នុងភោជនីយដ្នានចីជាំង ខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះហ្គាស បណ្ដោលអោយ បុរសជនជាតិចិន ម្នាក់រងរបួសនៅក្នុងភោជនីយដ្នានចីជាំង ខណ្ឌ៧មករា ផងដែរតែមិនបង្កអោយមាន អគ្គីភ័យឆេះនោះទេ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្ដោយផ្លូវថ្មី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណី ខាងលើនេះ គឺបណ្តាលមកពីផ្ទុះហ្គាស និងបណ្ដោលអោយ បុរសជនជាតិចិន ម្នាក់រងរបួស ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាហៅម៉ូតូកង់បីដឹកយកទៅ សង្គ្រោះមុនីពេទ្យកាលីម៉ែត ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ខូចខាតសម្ភារះ​មួយចំនួន ៕ សរស្មី


ចែករំលែក៖