ព័ត៌មានទាន់ហេតុការណ៍៖

ដឹងម្ចាស់ផ្ទះមិននៅ គាស់ផ្ទះចូលលួចរបស់ទ្រព្យ សមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅក្នុងលំនៅឋានរបស់ពលរដ្ឋ នៅគ្រាដែលជនសង្ស័យ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលលួចរបស់ទ្រព្យ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១និង៤៨នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងលំនៅដ្ឋានរបស់ឈ្មោះអ៊ុំ ជី ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះបឹង សំនៀន អាយុ ៥៤ឆ្នាំ រស់នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ រឹន ភារុណ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានមនុស្សចូលគាស់ផ្ទះ ដែលម្ចាស់មិននៅរវល់ទៅភ្នំពេញ ភ្លាមៗនោះក៏បានសហការជសមួយកម្លាំងអន្តរាគមន៍ ចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ។ នៅពេលគាស់សោរទ្វារបានហើយ ជនសង្ស័យ បានចូលទៅរុករើរករបស់របរមានតម្លៃ នៅក្នុងផ្ទះ និងនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីចាត់ទៅតាមច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖