ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកលឿនបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសមួយគ្រឿងបើកលឿនជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាង តែមិនមានមនុស្សរងរបួស ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨​ ខែវិច្ឆិកា ​ឆ្នាំ២០១៩​ នៅចំណុចមុខស្ថានទូតវៀតណាម​ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ2AL0313 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើសំណាងមិនមានអ្នករងរបួស​ រងការខូចខាតតែរថយន្តនិងក្បាលនាគមួយកង់តែប៉ុណ្ណោះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុសុខាសែនជ័យ

 

 


ចែករំលែក៖