ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់រងរបួសធ្ងន់បន្ទាប់ពីធ្លាក់ពីលើអគារសំណង់មួយកន្លែងដែលកំពុងសាងសង់បណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការធម្មតាសុខៗស្រាប់តែធ្លាក់ពីលើចុះក្រោមកំពស់ប្រហែល៥ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ និងដឹកបញ្ជូនតាមរថយន្តសាមុយឯកជនបញ្ជូនទៅសង្រ្គោះបន្តភ្លាមៗនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះសាកសួរបន្ថែមនៅករណីខាងលើ៕ ចាន់លីហ្សា