ខេត្តបន្ទាយមានជ័យ៖ «សុខសន្តិភាពនេះ វាបណ្ដាលឲ្យយើងមានអ្វីៗគ្រប់បែបយ៉ាង ដីធ្លាប់តែចំការមីនតែពេលនេះក្លាយជាផ្ទះ ដីភូមិ និងក្លាយជាកន្លែងទេសចរណ៌ផ្សេងៗហើយរោងចក្រមានកំណើនថែមទៀត កាលពី២០ឆ្នាំមុនគឺមិនមាននោះទេ»។ នេះតាមការមានប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីចែកអំណោយដល់ជនពិការចាស់ជនរាទីទាល់ក្រ៥០០នាក់ និងពិធីសម្ពោធវិទ្យុ ព្រះពុទ្ធឈ្នះមារក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តរតនារាម (ហៅវត្តផ្សារកណ្ដាល) ឋិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ឯកមានប្រសាសន៌ថាះ កាលម្ភៃឆ្នាំមុន អគ្គឺសនីបានត្រឹមតែផ្លូវជាតិ តែពេលនេះ មានខ្វាត់ខ្វែង បើយើងនិយាយ១០ឆ្នាំ ២០ឆ្នាំថយក្រោយ កាលនោះតំបន់ប៉ោយប៉ែតជាតំបន់សង្គ្រាមសម្បូរដោយកងកម្លាំងចម្រុះ ឥឡូវយើងមានការរីកចំរើន យើងជួបជុំគ្នានៅថ្ងៃនេះ ពិតណាស់យើងធ្វើសង្គ្រាមតាំងពីមុនមកយើងមិនបានសុខដូចបច្ចុប្បន្ននេះ ព្រោះទីតាំងមួយចំនួនសម្បូរដោយគ្រាប់មីន សល់ពីសង្គ្រាម កត្តាទាំងនេះហើយ ដែលថា មានដីអត់មនុស្សនៅ ព្រោះគ្មានសន្តិភាព គ្មានបងប្អូនណាទៅនៅនោះឡើយ ។
លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍បញ្ជាក់ថា តែពេលនេះ យើងមានសន្តិភាព យើងលែងធ្វើសង្គ្រាម សន្តិភាព យើងមានមីន យើងដោះ ឥឡូវមនុស្សមានកំណើនច្រើនជាងផ្ទះ កើនច្រើនជាងផ្លូវ កើនច្រើនជាងសាលា ប៉ុន្តែយើង និងធ្វើបន្ត ក្នុងនោះលោកក៌មានការសោកស្ដាយចំពោះលោកពូ បងៗដែលជាជនពិការក្នុងសម័យសង្គ្រាម ប៉ុន្តែបងៗ អ៊ុំក៏សំណាងជាងវីរះបុរសដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាមដែលមិនបាននៅមើលមុខប្រពន្ធកូនចៅ ។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៌កន្លែងដែលជាចំការមីន កាលពីសម័យមុនតែបច្ចុប្បន្នក្លាយជាចំការដំឡូង ចំការពោតកសាងភូមិកសាងជាផ្ទះ ហើយកន្លែងខ្លះនៅសេសសល់មីននៅបន្តរុករកដោះបន្ថែម ។
តំបន់ប៉ោយប៉ែតជាតំបន់មានសក្តានុពលធំ ជាតំបន់សេដ្ឋកិច្ចពិសេសរោងចក្រជាច្រើនបង្កើនពលកម្មដល់កម្មករកម្មការនីជាង២មីននាក់មានការងារធ្វើ រឿងបងប្អូនធ្វើការចំណាក់ស្រុកគឺជាសិទ្ធរបស់បងប្អូនមិនដូចអ្នកនយោបាយមួយចំនួនគាត់ថាបើគាត់បានធ្វើនាយករដ្ឋមន្ត្រីមិនឲ្យមានចំណាក់ស្រុក ប្រទេសណាក៏មានដែរសិទ្ធិរបស់ពលរដ្ឋ គាត់មានជំរើសនៅក្នុងស្រុក ក៏បាន នៅភ្នំពេញ នៅប្រទេសថៃ នៅកូរ៉េជាដើម ប្រជាពលរដ្ឋយើងធ្វើការនៅប្រទេសថៃ ចំណែកពលរដ្ឋថៃរាប់មីននាក់ចេញទៅប្រទេសគេ គ្មាននរណាហាមឃាត់នោះទេ ដើម្បីឲ្យពលរដ្ឋរកចំណូលបានច្រើន បើយើងនៅតែរើសអើងការងារ រាជរដ្ឋភិបាលខំបង្កើតការងារក្នុងស្រុក តែយើងក៏មិនបិទសិទ្ធិសេរីភាពពលរដ្ឋដែរ ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា រាជរដ្ឋភិបាលខំបង្កើនសាលាឲ្យក្មួយៗសឹក្សាមានចំណេះដឹងថ្ងៃក្រោយមានសមត្ថភាពធ្វើការ មិនតម្រូវធ្វើការនៅទីក្រុងប៉ោយប៉ែតនោះទេ តែថ្ងៃក្រោយអាចទៅធ្វើការនៅទីក្រុងភ្នំពេញ ឬនៅទីកន្លែងផ្សេង ដើម្បីជីវភាពរស់នៅ សំខាន់ឲ្យពលរដ្ឋមានបាន ទី១ ឲ្យបាននៅសេចក្ដីសុខផ្លូវចិត្ត កុំឲ្យធ្វើដំណើរខ្លាចជាន់មីន ។
លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍បន្ថែមថា សាលារៀនកាលពីសម័យស្រុកមិនមានសន្តិភាព គឺមិនមានដល់ទៅឃុំនោះ ទេតែពេលនេះ សាលារៀនបានសាងសង់ដល់ភូមិឃុំដាច់ស្រយាលស្ទើរតែគ្រប់ស្រុកទៅហើយ វិទ្យាល័យកាលពីជំនាន់មុន ធ្វើអំពីឈើតែក្រោយមកធ្វើអំពីបេតុង ៣ទៅ៤ជាន់ នេះជាការរីចំរើនពិតណាស់គ្មានប្រទេសណាមួយប្រជាពលរដ្ឋគ្រប់តម្រូវការនោះទេនៅតែបន្តដោះស្រាយ ។
ពិតណាស់យើងនៅមិនទាន់ធូរធានោះទេ តែរាជរដ្ឋាភិបាលខំប្រឹងបន្តទៅទៀត ប៉ុន្តែអ្វីដែលសំខាន់គឺការរក្សាសុខសន្តិភាព ស្ថេរភាព ជំនាន់ ប៉ុលពត ប៉ុលពត សម្លាប់អស់ លុបបំបាត់សាសនា អត់មានសន្តិសុខផ្លូវចិត្ត មានជំងឺបន្តិចបន្តូចរត់រកពេទ្យ ជំនាន់ប៉ុលពត លោកតា លោកយាយ មិនហ៊ានសុំគេឈប់នោះទេ ជាងនេះទៅទៀត បន្សល់ទុកគ្រាប់មីនពាស់ពេញដី មានផ្ទះ អត់មានមនុស្សនៅ មានផ្លូវអត់មនុស្សដើរ សូម្បីនៅទីក្រុងភ្នំពេញមានផ្ទះមិនមានមនុស្សនៅ ព្រោះខ្លាចខ្មោចលង តែឥឡូវបានស្ដាយ នេះដោយសារសុខសន្តិភាព ហើយសុខសន្តិភាពនេះ វាបណ្ដាលឲ្យយើងមានអ្វីៗគ្រប់បែបយ៉ាង ៕ វណ្ណា