ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងការដ្ឋានសំណង់មួយកន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីបុរសជាកម្មករសំណងម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ក្នុងក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅខាងក្រោយផ្សារទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១៨ ខែវិច្ចិកា ​ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សួង​ លក្ខណា​ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់​ ស្នាក់នៅក្នុងការដ្ឋានសំណង់​ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ កន្លងមក ជនរងគ្រោះមានជំងឺសរសៃប្រសាទ និងលេបថ្នាំជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ មានកម្មករដូចគ្នាបានចូលមកក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួន ពិតប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖