ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាខាងគីមីសាស្ត្រមួរមយរូបដែលល្បីល្បាញខងបើកស្វៀនជល់នានព្រំប្រទល់ខេត្តកំពងឆ្នាំ និងកំពង់ស្ពឺនះពេលនេះបានបើកដំណើ៤ការសង្វៀនរបសខ្លួនឡើងវិញហើយបន្ទប់ពីស្ងាត់មួមយរយះមក ។
ទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ ស្ថិតនៅក្នុងឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលគេស្គាល់ថា ជារបស់លោក សូ ឆង ជាមន្ត្រីយោធា និងដាក់ហ៊ុនចូលជាមួយមន្ត្រីរដ្ឋបាលព្រៃឈើស្រុកឧត្តុង្គ និងមានមនុស្សមួយក្រុមទៀតចូលរួមផងដែរ ។
បើសិនបើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឬក៏ផ្លូវជាតិលេខ៥១ មកដល់ផ្លូវជាតិលេខ៤៤ បត់ចូលរហូតដល់មុខសាលាឃុំព្រះស្រែ ជាប់ជាមួយប៉ុស្តិនគរបាលឃុំព្រះស្រែ បត់ចូលតាមផ្លូវលំចូលឆ្លងកាត់រោងចិញ្ចឹមមាន់ ចិញ្ចឹមជ្រូកខាង ជើងចម្ងាយជាង៣០០ម៉ែត្រ និងទៅដល់ដីចំការមួយកន្លែងហើយឆ្លងតាមស្ពានឬស្សីដាក់តម្រៀបគ្នានោះ នឹងទៅដល់ ទីតាំងជល់មាន់នោះមានប្រក់តង់ ក្រោមដើមឈើទាល មានម៉ូតូអ្នកលេងច្រើនទៀតផង ។ ពេលចូលទៅជិតដល់គេនឹង ឮសំឡេងហ៊ោ កញ្ចៀវ របស់អ្នកភ្នាល់លុយក្នុងការភ្នាល់ជាក់ជាមិនខាន ។
បើតាមប្រភពពីអ្នកលេងបានឲ្យដឹងថា បានជាគេហ៊ានមកលេងទីតាំងខាងលើនេះ គឺដោយសារតែម្ចាស់សង្វៀនអះអាងថា គេបានរត់ការ បង់លុយកាក់ទៅឲ្យអាជ្ញាធរ សមត្ថកិច្ចទាំង២ខេត្តអស់ទៅហើយ ។ ខេត្តកំពង់ឆ្នាំងជាង១ម៉ឺនដុល្លារអាមេរិក ចំណែកខេត្តកំពង់ស្ពឺវិញ ជាប់ព្រំប្រទល់តិច គឺអស់ជិត២ពាន់ដុល្លារប៉ុណ្ណោះទេ ទើបហ៊ានបើកលេងបែបនេះនោះ ហើយការភ្នាល់លុយក្នុងមួយគូចាប់ពី២ម៉ឺនដុល្លារអាមេរិកឡើងទៅ រហូតដល់៥ម៉ឺនដុល្លារក៏មាន ហើយក្រុមអ្នកមកលេងភាគច្រើនមកពីបណ្តាខេត្តផ្សេងៗ រាជធានីភ្នំពេញ អរិយក្សត្រ ជាដើម ហើយជិះសុទ្ធតែរថយន្តស៊េរីទំនើបៗ មិនអាចជិះទៅដល់កន្លែងជល់បានទេ គឺគេយកដាក់ផ្ញើតាមផ្ទះប្រជាពលរដ្ឋមានដាក់ស្បៃពណ៌ខៀវៗ ដើម្បីបិទបាំងភ្នែកសមត្ថកិច្ចទៀតផង មិនតែប៉ុណ្ណោះ តាមច្រកផ្លូវនិមួយៗ មានដាក់បណ្តាញរបស់គេមានមនុស្សប្លែកមុខរាយការណ៍ភ្លាមៗ បើស្គាល់គ្នាគេវិញ លើកដៃជាសញ្ញាទើបឲ្យដើរចូលយ៉ាងស្រួល ។
ដោយឃើញទង្វើរញៀនល្បែងខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ច លោកអភិបាលស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យ និងទប់ស្កាត់ទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងដែលមានខ្នងបង្អែកគ្រាក់ៗនេះផងទាន បើបណ្តែតបណ្តោយច្បាស់ជាកើតមានករណីចោរលួច ចោប្លន់ជាក់ជាមិនខានឡើយ ឲ្យដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាលឲ្យថ្នាក់ក្រោមអនុវត្តភូមិឃុំមានសុវត្ថិភាព៩ចំណុចនោះ ។
សូមរំលឹកថា ល្បែងស៊ីសងភ្នាល់លុយត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកធ្លាប់បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបង្ក្រាបឲ្យអស់ បើទោះបីម្ចាស់សង្វៀនមានខ្នងបង្អែកប៉ុណ្ណាក៏ដោយ ត្រូវតែបង្ក្រាបឲ្យខានតែបាន ។ ជាក់ស្តែងសង្វៀនបញ្ជល់មាន់មួយកន្លែង កំពុងតែដំណើរការយ៉ាងរលូនមិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិច ហាក់បីដូចជាផ្គើនអនុសាសន៍របស់សម្តេចតេជោខ្លាំងណាស់ ទើបហ៊ានបើកល្បែងជល់មាន់បែបនេះ៕ សេនាស័ក្តិ