ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនករណីឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ
កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនណុងហឹបហ្វានែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ លី តិចឃាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ចំណែកជនរងគ្រោះមាន ឈ្មោះ ពេជ្រ វន្ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនណុងហឹបហ្វានែន ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៩៥E១ ផ្លូវ១៣២ ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌដូនពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះកំពង់ឈរនិយាយទូរស័ព្ទស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូមកដល់ក៍ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយព្យាយាមជិះរត់ក៍ជ្រុលទៅបុកនិងម៉ូតូអ្នកដំណើរបណ្តាលឲ្យដួលហើយជនរងគ្រោះស្រែកថាចោរៗកបជួនសមត្ថកិច្ចប៉ុស្តិ៍កំពង់ល្បាតនៅគោកដៅក្បែរនោះចេញមកជួយឃាត់ខ្លួនបានតែម្តង។
សម្ភារបន្សល់ទុក ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកណូគា ហ្វាយភ្លើស ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-8358 របស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា