ព័ត៌មានទាន់ហេតុការណ៍៖

អគារកម្ពស់៤២ជាន់​នៅខណ្ឌបឹងកេងកង ធ្វេសប្រហែល​បណ្តោយឲ្យដែកធ្លាក់​ត្រូវរថយន្តខ្ទេច១គ្រឿង​

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿង​ បានរងការខូចខាត​ខ្ទេចខ្ទី ដោយសារតែដែក​នៃអគារកម្ពស់​៤២ជាន់ នៅក្នុងខណ្ឌបឹងកេងកង​បានធ្លាក់មក​ចំ ។

ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកខាងលើនេះ បានឲ្យដឹងបឋមថា សុខៗ ស្រាប់តែធ្លាក់បាក់ដែកពីលើដំបូលអគារនេះ បាក់ធ្លាក់មកក្រោមដល់ដីបណ្ដោយអោយត្រូវរថយន្តមួយគ្រឿង ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណង់អគា៤២ជាន់ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

គេនៅមិនទាន់ដឹងថាតើ ហេតុការណ៍នេះបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ៕ ស រស្មី


ចែករំលែក៖