ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ០៧ នាក់ តាមច្រកអន្តរជាតិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
ពលរដ្ឋទាំងនោះ ឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ រិន ភារុន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
២.ឈ្មោះ ស៊ឹង នី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរតាម៊ួក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
៣.ឈ្មោះ សែម រ៉ែម ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិត្រាំសសរ ឃុំស្វាយទំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
៤.ឈ្មោះ ឈួន ហៀង ភេទប្រុស អយុ ៥៥ឆ្នាំ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
៥.ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
៦.ឈ្មោះ ចាន់ ថន ភេទប្រុស អយុ៣៥ឆ្នាំ រស់នៅភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៧.ឈ្មោះ វុទ្ធ ធី ភេទប្រុស អយុ៣៧ឆ្នាំបរស់នៅភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទាំង០៧នាក់ចាប់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ។
សមត្ថកិច្ចបានអោយដឹងថា ពលករទាំង៧នាក់ខាងលើ ឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង ចូលតាមច្រកក្បាលអូរហាសិប ស្ថិតនៅភូមិសាស្ត្រភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ
ជាប់នឹងភូមិសាស្រ្តខាងថៃ ភូមិដូនហាវ ឃុំដូនហាវ ស្រុកឃុនហាន ខេត្តស៊ីសាកេត ។
ពលករខាងលើ ត្រូវបានសមត្ថកិច្ចអបរំ និងអោយវិលត្រឡប់ទៅស្រុកកំណើតរៀងខ្លួន ៕ ប៉ែន នួន