ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរសព្ទ័មិនបានសម្រេច ប្រជាពលរដ្ឋដេញចាប់បានម្នាក់រត់រួចម្នាក់

ចែករំលែក៖

631:
ភ្នំពេញ​៖ ​បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូលឿនជ្រុលបុក ឃឿនផ្លូវដួលរងរបួសបែកមុខចំណែកម៉ូតូខ្ទាត ទៅចូលក្រោមរថយន្តកិនរងការខូចខាត ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ​ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងកើត​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក FUSO ប្រភេទ រថយន្តស្ទូច​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3D 1413 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូម៉ាកPSX ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FX 2577 ធ្វើដំណើរស្របជាមួយរថយន្តមកពីក្រោយ ហើយព្យាយាមជែង ខាងឆ្វេង ភ្លាមនោះក៏ជ្រុលបុកឃឿនផ្លូវបណ្តាលឲ្យដួល​រងរបួសបែកមុខចំណែកម៉ូតូខ្ទាតចូលក្រោមរថយន្តកិនអូសប្រហែល៥ម៉ែត្ររងការខូចខាត ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ ត្រូវបានប្រជាពលរដ្ឋវាយបែកមុខបែកមាត់ រួចប្រគល់ជូនសមត្ថកិច្ចក្រោយពីបានជិះម៉ូតូ មួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់ មិនបានសម្រេច បង្កឲ្យមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ២០៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សិទ្ធវិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់ម្តុំទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀ មានឈ្មោះ ហៃរត់គេចខ្លួនបាត់ស្រមោល ។

តាមការរៀបរាប់របស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេ និងបក្ខពួកបានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1AQ-6877 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនជាតិបរទេសម្នាក់ កំពុងជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក នៅចំណុចមុខរោងកុនលុច្យ តាមបណ្តោយផ្លូវព្រះនរោត្តមកែង និងផ្លូវ១៧៨ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ដូដូនពេញ តែមិនបានសម្រេច ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមក ពីក្រោយបានឃើញហេតុការណ៍នេះបានស្រែកចោរ ៗ រួចជិះដេញពួកគេទាំងពីរនាក់មកចំណុចកើតហេតុ ធ្វើឲ្យពួកគេភ័យស្លន់ស្លោ ដួលម៉ូតូបណ្តាលឲ្យប្រជាពលរដ្ឋចាប់បានម្នាក់ វាយបែកមុខបែកមាត់រួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗចំណែកបក្ខពួកគេម្នាក់ទៀតរត់គេចខ្លួន បាត់ស្រមោល ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមក សួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំងបន្ត ដើម្បីចាត់ការទៅតាមនិតិវិធី ។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យ បណ្តឹងនោះទេ ៕ សុខាសែនជ័យ​


ចែករំលែក៖