ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តពីគ្រឿងបុកគ្នាពេញទំហឹងត្រង់ចំណុច ផ្លូវបែកជាបួនបណ្តាលឲ្យរងការខូចខាត រថយន្តទាំងសងខាងយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវហាណូយកែងនឹងផ្លូវលេខ១៩៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក SCION ពណ៌ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ 2AY-9786 ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ខាងលើផ្លូវបែកជាបួន ក៏មានរថយន្ត camary ហាយប្រីជពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AU 2489 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត SCION បញ្ឆិតផ្នែកខាងមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តហាយប្រីជមិនទាន់អស់ល្បឿន បានបន្តទៅមុខប្រមាណជា២០ម៉ែត្រ ខូចខាតយ៉ាងដំណំទៅមុខលេងរូច តែមិនបង្កឲ្យមានអ្នករងបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីវាស់វែងស្ទូចរថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖