ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន!! ស្ត្រីជើងល្អម្នាក់ និងបក្ខពួក យកឈ្មោះប្រធានផ្សារច្បារអំពៅដើរប្រមូលលុយពីអ្នកលក់ដូរលើចំណីផ្លូវ មិនបាន នាំគ្នាព្រួតវ៉ៃបុរសម្នាក់បែកចិញ្ចើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកលក់ចាខ្វៃលើចំណីផ្លូវក្បែរផ្សារច្បារអំពៅ ត្រូវបានស្ត្រីជើងល្អម្នាក់ រួមនឹងបក្ខពួកនាំគ្នាព្រួតវ៉ៃបែកចិញ្ចើមហូរឈាមពេញផ្ទៃមុខ បន្ទាប់ពីរូបនាង និងបក្ខពួកទារលុយពីបុរសរងគ្រោះមិនបាន កាលពីវេលាម៉ោង៤និង៥0នាទីទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានច្បារអំពៅចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បុរសរងគ្រោះបែកចិញ្ចើមខាងលើមានឈ្មោះ សុខ ប្រុស អាយុ៤២ឆ្នាំ មុខរបបលក់ ចាខ្វៃតាមរទេះរុញ ស្នាក់នៅផ្ទះលេខ ៤៨២ ផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ចំណែកស្ត្រីដៃដល់ មានឈ្មោះទូច ជាអ្នកលក់ផ្លែឈើនៅលើផ្លូវសាធារណៈ គល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត នៅជាប់ច្រលចូលផ្សារច្បារអំពៅប៉ែកខាងត្បូង ។

បើតាមសម្ដីបុរសរងគ្រោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន នៅរសៀល ថ្ងៃទី២១ វិច្ឆិកា ២០១៩នេះថា រាល់ថ្ងៃនាពេលជិតភ្លឺ រូបលោកតែងតែរុញរទេះទៅលក់ចាខ្វៃ និងស្លឹកតយ នៅចំណុចគល់ស្ពានច្បារអំពៅ (ក្បែរផ្សារ) ត្រង់ចំណុចកើតហេតុដូចសព្វដង ព្រមទាំងមានស្ត្រីម្នាក់តែងតែមកទាលុយពីគាត់ចំនួន២មុឺនរៀល ថ្លៃភាសុី ដោយយកឈ្មោះលោកប្រធានផ្សារអំពៅ ជាអ្នកឲ្យដើរប្រមូល ។ តែដោយសាររូបលោកមិនដឹងប្រវត្តិ និងតួរនាទីស្ត្រីខាងលើជាអ្វីឲ្យពិតប្រាកដ ទើបគាត់មិនឲ្យលុយ ខណៈស្ត្រីជាងល្អខាងលើបានមកទា២,៣ដងមកហើយមិនបាន រហូតនៅថ្ងៃកើតហេតុ ស្ត្រីរូបនោះ និងបក្ខពួកបាននាំគ្នាឈ្លោះជាមួយគាត់ ព្រមទាំងប្រើហិង្សាវាយគាត់បែកចញ្ចើមហូរឈាមពេញផ្ទៃមុខ និងយកកាំបិតទៅអុកលើរទេះរបស់គាត់ទៀត តែមិនបណ្ដាលឲ្យខូចខាតនោះទេ ។

ក្រោយកើតហេតុ ភាគីខាងស្ត្រីជើងល្អក៏បាននាំគ្នាចេញទៅអស់ រីឯបុរសរងគ្រោះបានត្រឹមទៅលាងរបួស និងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់រូបលោក ។

ជាមួយគ្នានេះដែរ អ្នកយកពត៍មានបានសាកសួរទៅលោកប្រធានផ្សារច្បារអំពៅផងដែរថា តើរូបលោកមានឲ្យស្ត្រីម្នាក់ ឬបុគ្គលណា ដើរយកលុយពីប្រជាពលរដ្ឋលក់ដូរតាមចញ្ចើមផ្លូវក្បែរផ្សារច្បារអំពៅ ឬទេ ? ហើយលោកប្រធានផ្សារក៏បានឆ្លើយថា គាត់មិនដែលឲ្យនរណាម្នាក់យកលុយពីប្រជាពលរដ្ឋលក់ដូរលើចំណីផ្លូវនោះទេ ។

ករណីនេះមិនអាចសុំការបំភ្លឺពីភាគីខាងស្ត្រីខាងលើបាននោះទេ ចំពោះបញ្ហាខាងលើនេះ មានតែរង់ចាំមើលសមត្ថកិច្ចជំនាញរបស់ប៉ុស្ដិ៍នគរបាលច្បារអំពៅ២ រកដំណោះស្រាលដល់បុរសរងគ្រោះតែប៉ុណ្ណោះ ៕ សណ្តោស


ចែករំលែក៖