ខេត្តព្រះសីហនុ៖ ផ្តើមចេញពីករណីទុស្សេខ្សែភ្លើង ធ្លាក់ផ្កាភ្លើងឆេះគំនរសំរាម រួចឆេះរាលអស់រថយន្តមួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធបញ្ចេញឡានទឹកទៅអន្តរាគមន៍ភ្លាមៗ ។
ករណីអគ្គិភ័យមួយនេះ បានកើតឡើងនៅជិតតោ២ ស្ថិតនៅ ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ភ្លាមៗនោះដែរ គេសង្កេតឃើញលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក អុី សុខឡេង អភិបាលក្រុង បានអញ្ជើញចុះផ្ទាល់ដើម្បីដឹកនាំការពន្លត់ ។
សមត្ថកិច្ចបញ្ជាក់ថា អគ្គិភយ័នេះ ផ្តើមចេញពីការផ្ទុះសេខ្សែភ្លើង និងធ្លាក់មកឆេះសំរាម ក៏បណ្តាលអោយរាលឆេះខូចខាតរថយន្តមួយគ្រឿង ម៉ាកHyundai Dai ពាក់ស្លាកលេខ ភ្នំពេញ 2BB 5952 ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
អស់រយះពេលកន្លះម៉ោងក្រោយ អគ្គិភ័យបានរលត់ទាំងស្រុង ដោយមានការសហការជាមួយក្រុមរថយន្តពន្លត់អគ្គិភយ័របស់នគរបាលនិងកងរាជអាវុធហត្ថផងដែរ ៕ ឆ្លាម សមុទ្រ