ភ្នំពេញ ៖ ប្រទះឃើញសពបុរសជនបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណ មានស្នាមរបួសបែកក្បាល បានអណ្តែតមកទើរមាត់ច្រាំងទន្លេសាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើននាក់ទៀតបាននាំគ្នាមកឈរចោមរោមមើលផងដែរ ។
ហេតុការណ៍នេះបានបង្កឲ្យមានការការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមាត់ច្រាំងទន្លេ ខាងកើតផ្សារកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេសន្និដ្ឋានថាជាករណីឃាតកម្ម ។
សសពបុរសបរទេសរូបនេះមិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុជាង៣០ឆ្នាំ មិនដឹងថាជាជនជាតិអ្វីនោះដែរ ។
ប្រប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមប្រជាពលរដ្ឋជាច្រើននាក់ដែលនៅក្បែរមាត់ទន្លេបានប្រទះឃើញសពបុរសម្នាក់មិនដឹងជាអណ្តែតមកពីទីណាទេ មកទើរនៅចំណុចមាត់ច្រាំងទន្លេ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលដើរកំសាន្តនៅតាមមាត់ទន្លេនាំគ្នាមកឈរចោមរោមមើល រួចរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យកន្លែងកើតហេតុ ។
ប្រភពបានឲ្យដឹងថា នៅពេលទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញកោសល្យវិច្ឆ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកដល់កន្លែងកើតហេតុ និងហៅទូករបស់ប្រជានេសាទឲ្យអូសសពជនរងគ្រោះមកដាក់លើគោក ទើបដឹងថា ជនរងគ្រោះមិនមែនជាជនជាតិខ្មែរទេ គឺជាជនបរទេស ។
ប្រភពបានឲ្យដឹងទៀតថា មិនមានអ្នកណាម្នាក់ស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះនោះទេ ព្រោះមិនមានលិខិតស្នាមសម្គាល់ខ្លួនអ្វីនៅជាប់នឹងខ្លួនជនរងគ្រោះឡើយ ។ ពាក់ព័ន្ធទៅនឹងការន្ធទៅនឹងការស្លាប់របស់បុរសជនបរទេសនេះអំពើឃាតកម្ម ព្រោះនៅលើក្បាលមានស្នាម របួស១កន្លែង ទំនងជាត្រូវគេាត្រូវគេវាយបណ្តាលឲ្យស្លាបជិតបីថ្ងៃមកហើយ រួចទម្លាក់ទៅក្នុងទឹកទន្លេតែម្តង។
ក្រោយពីកម្លាំងសម្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ និងនិងជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញត្រួតពិនិត្យ និងកោសល្យវិច្ច័យ ឃើញថាបុរសរងគ្រោះស្លាប់ ដោយសារអំពើឃាតកម្មវាយសម្លាប់ រួចយកសាកសពមកទម្លាក់ចោលក្នុងទឹកទន្លេ ។ ចំពោះករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមរកចាប់ខ្លួនជនដៃដល់ជាឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់
បច្ចុប្បន្ន សពសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅសាលតម្កល់សពក្នុងវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិឲ្យមកទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្