ព័ត៌មានទាន់ហេតុការណ៍៖

សព​បុរសពបុរសជនបរទេសម្នាក់អណ្តែតទឹកទន្លេសាប ព្រឹកមិញ សមត្ថកិច្ចសន្និដ្ឋានថា​ ជាករណីឃាត​កម្ម

ចែករំលែក៖

ភ្នំពេញ ៖ ប្រទះឃើញ​សព​បុរស​ជនបរទេសម្នាក់​​​​មិនស្គាល់អត្ត​សញ្ញាណ ​មានស្នាមរបួសបែកក្បាល បានអណ្តែតមកទើរមាត់ច្រាំងទន្លេសាប ​បង្ក​ឲ្យ​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេស​ចរបរទេស​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​មក​ឈរ​ចោមរោម​មើល​ផង​ដែរ​ ។

ហេតុការណ៍​នេះ​​បាន​បង្ក​​ឲ្យមានការ​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​មាត់ច្រាំង​ទន្លេ ​ខាងកើត​ផ្សារ​កណ្តាល ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេ​សន្និដ្ឋានថា​ជាករណីឃាត​កម្ម ។

សសពបុរសបរទេសរូបនេះមិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុ​​ជាង​៣០ឆ្នាំ ​មិនដឹងថា​ជា​ជន​ជាតិអ្វីនោះដែរ ។​

​ប្រប្រភពព័ត៌មានពីសមត្ថកិច្ចបាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ ​មាន​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​នៅ​ក្បែរ​មាត់​ទន្លេ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​មិនដឹង​ជា​អណ្តែត​មក​ពី​ទីណា​ទេ ​​មក​ទើរ​នៅ​ចំណុច​​មាត់​ច្រាំងទន្លេ​​​ ក៏​​បង្ក​ឲ្យ​​មានការ​ភ្ញាក់ផ្អើល​​​ដល់​​ប្រជា​ពលរដ្ឋ​ និង​ភ្ញៀវទេសចរ​បរទេស​ដែល​ដើរ​កំសាន្ត​នៅ​តាម​មាត់ទន្លេ​នាំ​គ្នា​មក​ឈរ​ចោមរោម​​មើល រួច​រាយ​ការណ៍​​ប្រាប់​កម្លាំង​​សមត្ថ​កិច្ច​​មូលដ្ឋាន​ឲ្យចុះមកពិនិត្យកន្លែងកើតហេតុ ។

​ប្រភព​​បាន​​ឲ្យ​ដឹង​​ថា នៅ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​​ភ្លាម​ កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន​បាន​​សហការ​ជាមួយ​​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​នៃ​ស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ​ចុះ​មក​ដល់កន្លែងកើតហេតុ​ និង​ហៅ​ទូក​របស់​ប្រជា​នេសាទ​​ឲ្យ​​អូស​សពជនរងគ្រោះ​​មក​ដាក់​លើ​​គោក ​ទើប​ដឹង​ថា ជន​រង​គ្រោះ​មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ គឺជា​ជនបរទេស ។

ប្រភពបាន​​ឲ្យ​ដឹង​ទៀត​​ថា ​មិន​មាន​អ្នក​ណា​ម្នាក់​ស្គាល់​អំពី​អត្តសញ្ញាណ​​របស់​ជនរងគ្រោះ​នោះ​ទេ ព្រោះមិន​មាន​លិខិតស្នាម​​សម្គាល់​ខ្លួន​អ្វី​​នៅ​​ជាប់​នឹង​ខ្លួនជនរងគ្រោះ​​ឡើយ​ ។ ​ពាក់ព័ន្ធ​ទៅ​នឹង​ការន្ធទៅនឹងការស្លាប់របស់បុរសជនបរទេសនេះ​អំពើ​​ឃាតកម្ម ព្រោះ​នៅ​លើ​ក្បាលមាន​ស្នាម របួស​​១​កន្លែង ទំនងជាត្រូវគេាត្រូវគេវាយបណ្តាលឲ្យស្លាបជិតបីថ្ងៃ​មក​ហើយ ​រួច​ទម្លាក់​ទៅ​ក្នុង​ទឹកទន្លេ​តែម្តង។

ក្រោយ​ពី​កម្លាំង​​សម្ថ​កិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ និង​​និងជំនាញកោសល្យវិច័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រួតពិនិត្យ និងកោសល្យវិច្ច័យ​ ​ឃើញ​ថាបុរសរងគ្រោះ​​ស្លាប់​ ដោយសារ​​អំពើឃាតកម្ម​វាយ​សម្លាប់​ រួច​យក​សាកសព​មក​ទម្លាក់​​ចោល​ក្នុង​ទឹកទន្លេ ។ ចំពោះ​ករណីនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវស៊ើបអង្កេត​​តាម​រក​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាតករ​ដើម្បី​យក​មក​​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់

បច្ចុប្បន្ន សព​សពត្រូវបានសមត្ថកិច្ចដឹក​យក​ទៅ​តម្កល់​នៅ​សាល​តម្កល់សព​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារសាច់ញាតិ​​​ឲ្យ​មក​ទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​​ ៕ ជ្រោយពេជ្


ចែករំលែក៖