ព័ត៌មានទាន់ហេតុការណ៍៖

តាមក្របួចចោរគាស់ទូដែករោងចក្រ “យូរហ្វីថេ” បានប្រាក់ជាង២ម៉ឺនដុល្លារអីឡូវចាប់បានហើយ

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តតាកែវ បានតាមក្របួចជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចគាស់ទូដែករោងចក្រ “យូរហ្វីថេ” បានប្រាក់ជាង២ម៉ឺនដុល្លារ ហើយគេចខ្លួនបានមួយថ្ងៃ ។

ការតាមក្របួចចោរលួចគាស់ទូដែកនេះបានប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃ សុក្រ ១១រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២២​ខែ វិច្ឆិកា ឆ្នាំ២០១៩ លំនៅ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាយ សុខរីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចូលគាស់ទូរដែករោងចក្រ “យូរហ្វីថេ” បានប្រាក់ជាង២ម៉ឺនដុល្លារ ស្ថិតនៅភូមិទួលល្ហុងឃុំតាំងដូង កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយគេចខ្លួន តែសមត្ថកិច្ចស្រាវជ្រាវដឹងតាមចាប់ខ្លួនទាល់តែបាន ដោយរឺបអូសបានប្រាក់ដែលលួចបាននោះបានមួយចំនួនធំមកវិញ ។

មកដល់ពេលនេះ ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលខេត្តតាកែវបានកសាងសំណមរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖