ព័ត៌មានទាន់ហេតុការណ៍៖

ខ្វះការប្រុងប្រយ័ត្ន!! ស្ត្រីម្នាក់ជិះម៉ូតូបុករថយន្តពីមុខបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន មកដល់ផ្លូវបំបែកជាបួនជ្រុលទៅបុកជាមួយ នឹងរថយន្តបែនដឹកដីបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង ៤០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបែកជាបួនផ្លូវ ៦០ម៉ែត្រកែង ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អ្នកបើករថយន្តមានឈ្មោះសាត យឿន អាយុ២៤ឆ្នាំ និងមានស្រុកកំណើត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ចំណែកស្ត្រីរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7603 ជិះនៅលើផ្លូវ ៦០ ម៉ែត្រក្នុងទិសដៅពីត្បូងមកជើងលើកក្នុងល្បឿនលឿន មកដល់ផ្លូវបែកជាបួនជ្រុលបុកចំពីមុខជាមួយនឹងរថយន្តបែនដឹកដី ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹងភ្លាមៗនោះដែរជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងរាយការណ៍មកសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោបានចុះទៅវាស់វែង និងយករថយន្តម៉ូតូប្រគល់ឲ្យការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖