ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌឫស្សីកែវ គ្មានវិធានការទប់ស្កាត់ទាល់តែសោះ ចំពោះ តាវែង ដែលកំពុងចាក់ដីរំលោភប្រឡាយសាធារណៈ នៅភូមិក្រោលគោ

ចែករំលែក៖

ភ្នំពេញ៖ ឈ្មួញរកស៊ីដីធ្លីឈ្មោះ បាននិងកំពុងធ្វើការចាក់ដីលុបប្រឡាយសាធារណៈ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈអាជ្ញាធរគ្មានវិធានការទប់ស្កាត់ទាល់តែសោះ ។

ប្រជាពលរដ្ឋ បានផ្ញើរូបភាពមកនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយអះអាងថា តាវែង បាននិងកំពុងចាក់ដីលុបប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ដោយឡែកឡានដឹកដីជាច្រើន របស់ តាវែង កំពុងបំផ្លាញផ្លូវនៅតំបន់នោះយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធមិនឃើញមានវិធានការអ្វីទាល់តែសោះ ។

ជុំវិញបញ្ហានេះ ពុំទាន់សុំការបញ្ជាក់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ ។

ប្រជាពលរដ្ឋ រង់ចាំមើលថា តើអាជ្ញាធរនឹងមានចំណាត់យ៉ាងណាចំពោះ តាវែង រូបនេះ ឬ ទុកអោយឈ្មួញធ្វើអ្វីតាមតែអំពើចិត្ត ៕ ចេស្តា


ចែករំលែក៖