ព័ត៌មានទាន់ហេតុការណ៍៖

នាយផ្នែក គ្រប់គ្រងនគរបាលប៉ុស្តិ៍ រដ្ឋបាលនៃអធិការដ្ឋានស្រុកស្ទឹងហាវចងករសម្លាប់ខ្លួនបន្សល់ទុកលិខិតបញ្ជាក់មួយសន្លឹក…  !

ចែករំលែក៖

ខេត្តព្រះសីហនុៈ មន្ត្រីនគរបាលទទួលបន្ទុកជានាយផ្នែកគ្រប់គ្រងនគរបាលប៉ុស្តិ៍រដ្ឋបាលអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ មួយរូបបានចងក សម្លាប់ខ្លួន វេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគេាចង ភ្ជាប់ទៅនឹងធ្នឹមរេាងកាហ្វេ របស់គាត់ស្ថិតក្នុងក្រុម០១ ភូមិ០៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមួយនិងការបន្សល់ទុកសំបុត្រមួយច្បាប់ជូនដល់ក្រុមគ្រួសារនិងសមត្ថកច្ចិពាក់ព័ន្ធ ។

សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវនៃស្នងការដ្ឋានខេត្តព្រះសីហនុ ប្រាប់ថា សាកសពជនរងគ្រោះឈ្មោះ ហុឹម សំបូរ​   ភេទប្រុស​ អាយុ ៥៣ឆ្នាំ​ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ មានទីលំនៅបច្ចុប្បន្នក្រុម០២ភូមិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារនិងប្រជាពលរដ្ឋដែលមានលំនៅឋានជិតគ្នាថា មានករណីធ្វើអត្តឃាតចងករសម្លាប់ខ្លួន ពេលនោះសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានចុះទៅដល់កន្លែងកើតហេតុខាងលើបានធ្វើការត្រួតពិនិត្យនិងបានរកឃើញលិខិតបណ្តាំបញ្ជាក់មួយសន្លឹកនៅក្បែរសាកសពជនរងគ្រោះបញ្ជាក់ថាការស្លាប់របស់គាត់មិនមានពាក់ព័ន្ធនិងក្រុមគ្រួសារប្រពន្ធកូន៣នាក់និងអ្នកដទៃទេគឺជាកំហុសឆ្គងផ្ទាល់ខ្លួនរបស់គាត់ ( តែមិនដឹងថាជាកំហុសរឿងអីនះទេ)។

នៅក្នុងខ្លឹមសារលិខិតបញ្ជាក់បានឲ្យដឹងទៀតថាប្រពន្ធនិងកូនៗរបស់គាត់ស្រឡាញ់គាត់ណាស់ សុំទោសប្រពន្ធសម្លាញ់និងកូនទាំ៣នាក់ យើងមានវាសនាជួបគ្នាបុណ្ណឹង។លោកលាហើយលារហូត បើវាសនាមានចាំជួបគ្នាជាតិក្រោយទៀត។ក្នុងលិខិតបណ្តាំជនរងគ្រោះខាងលើបញ្ជាក់ឲ្យដឹងទៀតថា លោកស្តាយប៉ូលីសដែលរួមការងារជាមួយគ្នាជាង៣០ឆ្នាំសុទ្ធសឹងជាអ្នរាប់អានគ្នាយ៉ាងល្អរ ចំណែកលោកអធិការគឺជាមេដ៍ល្អរពេលនេះបែកគ្នារហូតហើយ។

ក្រោយពីសមត្ថកិច្ចននគរបាលជំនាញផ្នែកបច្ចេកទេសកោសល្យវិច័យពិនិត្យសាកសពនៃអធិការដ្ឋានស្រុកស្ទឹងហាវបានពិនិត្យរួច បានធ្វើការសន្និដ្ឋានថាជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនមិនពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។សាសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីឋ៕ ឆ្លាម សមុទ្រ


ចែករំលែក៖