ព័ត៌មានទាន់ហេតុការណ៍៖

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ចុះផ្សព្វផ្សាយភូមិ-ឃុំ មានសុវត្ថិភាព នៅវិទ្យាល័យទួលប្រាសាទសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ១៤ រោច ខែកត្តិក ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះផ្សព្វផ្សាយភូមិ-ឃុំមានសុវត្ថិភាព និងវេទិការសាធារណៈ នៅចំណុចចវិទ្យាល័យទួលប្រាសាទសែនសុខ ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រតិបត្តិការនោះដឹកនាំដោយលោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ និងលោកស្រីអនុសេនីយ៍ឯក ឌិន សានីតា នាយរងប៉ុស្តិ៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សចូលរួមសរុបចំនួន២២៥នាក់ ក្នុងនោះស្រី១០៥នាក់ ។

យោងតាមរបាយការរបស់លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ បានឲ្យដឹងថា ការចុះផ្សព្វផ្សាយភូមិ-ឃុំមានសុវត្ថិភាព និងវេទិកាសាធារណៈនេះ គឺចង់ឲ្យប្អូនៗ ក្មួយៗទាំងអស់ត្រូវស្វែងយល់អំពី បញ្ហាគ្រឿងញៀន ; ក្មេងទំនើង ; ហិង្សាក្នុងគ្រួសារ ; ការជួញដូរកុមារ ; ល្បែងសុីសងនិងការងារផ្សេងៗទៀត ៕ចន្ទ លីហ្សា


ចែករំលែក៖