ព័ត៌មានទាន់ហេតុការណ៍៖

លួចបានហើយ តែគេឃើញទាន់លោតចូលក្នុងទឹកបឹង គេចខ្លួនបាត់ ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពកាត់ ស័ង្កសីចូលក្នុងឃ្លាំងរួចលួចយក សម្ភារៈបានសម្រេចហើយ តែសំណាងមិនល្ អត្រូវបានប្រជាពលរដ្ឋឃើញទាន់ ពួកជនសង្ស័យ ក៏នាំគ្នាលោតចូលទឹកគេចខ្លួនបាត់ ស្រមោល ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងក្រោយឃ្លាំងលក់សម្ភារៈ បរិស្ថានមួយកន្លែងខាងជើងវត្តខ្មូញប្រមាណ៥០ម៉ែត្រជាប់ផ្លូវហាណូយក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងកាត់ស័ង្កសី ក៏នាំគ្នាទៅមើល ក៏ឃើញជនសង្ស័យមួយក្រុម ចូលក្នុងឃ្លាំងរួចជញ្ជូនសម្ភារៈនៅខាងក្នុងឃ្លាំងចេញមកខាងក្រៅ ពេលនោះប្រជាពលរដ្ឋបានឃើញក៏ស្រែកថា ចោរៗ! ពេលនោះជនសង្ស័យភ័យស្លន់ស្លោលោតចូលក្នុងទឹកបឹងគេចខ្លួនបាត់ ស្រមោល ។ សម្ភារៈដែលជនសង្ស័យធ្វើសកម្មភាពមានដែក សោ និងរទេះរុញមួយ សម្រាប់ជញ្ជូនអីវ៉ាន់ចេញមកខាងក្រៅ ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសមត្ថកិច្ចបានបញ្ជាក់ថា សម្ភារៈដែលជនសង្ស័យយកចេញពីក្នុងឃ្លាំងរួមមាន ម៉ូទ័រកាត់ដែក ខ្សែរភ្លើង ម៉ូទ័របូមទឹករួមទាំងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្នសម្ភារៈត្រូវបានសមត្ថកិច្ចដឹកយកទៅ រក្សាទុកនៅប៉ុស្ដិ៍ឃ្មួញរង់ចាំព្រឹកឡើងប្រគល់ឲ្យម្ចាស់ឃ្លាំងវិញ ៕ ចន្ទ លីហ្សា


ចែករំលែក៖