ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ នៅក្នុង ប៊ូទិក ស៊ុនវីអង្គរវីឡា

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានអះអាងថា បរទេសម្នាក់ ដេកស្លាប់ នៅក្នុង ប៊ូទិក ស៊ុនវីអង្គរវីឡា បង្កឲ្យ មានការ ភ្ញាក់ផ្អើល ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រហែល ០៧និង៣០នាទីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា នេះ ក្នុង បន្ទប់លេខ១១២ នៃ ប៊ូទិក ស៊ុនវីអង្គរវីឡា ស្ថិតនៅភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច បានបន្តថា ជនរងគ្រោះឈ្មោះ BROCKWAY CHRISTOPHER JOHN ភេទ ប្រុស កើតថ្ងៃទី ៣១-០៨-១៩៤០ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៩៤៩០២៩៩ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ០៤-១១-២០១៩ តាមច្រក ព្រលាន យន្តហោះ អន្តរជាតិ សៀមរាប ស្នាក់នៅ ប៊ូទិក ខាងលើ។

ផ្អែកតាមការ ស្រាវជ្រាវ របស់សមត្ថកិច្ច ជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារជម្ងឺ សួតរ៉ាំរ៉ៃ។ បើតាម សមត្ថកិច្ច ថា សាកសព កំពុងរៀបចំ បញ្ជូនទៅ តម្កល់ ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕ ប៊ុនរិទ្ធី


ចែករំលែក៖