ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ សង្ស័យខឹងប្រពន្ធរត់ចោលចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក

ចែករំលែក៖

ប៉ោយប៉ែត៖ ភ្ញាក់ផ្អើលទាំងព្រឹកនៅអគារសំណង់មួយកន្លែង កណ្តាលក្រុងប៉ោយប៉ែត គ្រាដែលបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅបន្ទប់ទឹក កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បុរសដែលគេប្រទះឃើញស្លាប់នោះ ឈ្មោះ ពឿន ពន់ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានដើមកំណើតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ស្ត្រីជាប្រពន្ធថា មុន កើតហេតុគាត់និងប្តី បានទាស់ពាក្យសម្តីរកាំរកូសនឹងគ្នា។ ស្ត្រីនោះថា ប្ដីរបស់គាត់សង្ស័យខឹងនិងគាត់ (ប្រពន្ធ)ពេលតេទូរស័ព្ទទៅគាត់(ប្រពន្ធ)មិនទទួល ស្រាប់តែដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគេប្រាប់ថា ប្តីបានស្លាប់ដោយចងកធើ្វអត្តឃាតនៅក្នុងបន្ទប់ ។

ស្ត្រីដែលជាភរិយាបន្តថា ប្តីគាត់អាចស្លាប់ពីប្រហែលជាម៉ោង១១ យប់តែពេលមុនស្លាប់ បានហូបគ្រឿងស្រវឹង ។

លោកនាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវសួរនាំ និងពិនិត្យឃើញថា សពបុរសខាងលើត្រូវបានស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតមែន ព្រោះតែខឹងប្រពន្ធរត់ចោល ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យរួចរាល់ បានប្រគល៎ជូនម្ដាយដឹកយកទៅធ្បើបុណ្យនៅស្រុកកំណើតខេត្យឩត្តមានជ័យ ៕ នីមវណ្ណា


ចែករំលែក៖