ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបង្ក្រាបទីតាំងសិប្បកម្មកែច្នៃ ផលអនុផលព្រៃឈើខ្នាតតូចគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​៖ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​មក បទល្មើស​ព្រៃឈើ​ក្នុងពេល​បច្ចុប្បន្ននេះ​បាន​កក្រើក​ឡើងវិញ ជា​បណ្ដើរៗ ដោយ​ក្នុងនោះ ​កម្លាំង​អាវុធហត្ថ បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ ផល​អនុផល និង​បង្ក្រាប​ឈើ​តាម​ទូក ព្រៃឈើ​ខ្នាតតូច​គ្មាន​ច្បាប់​អនុញ្ញាត។

ប៉ុន្តែ​ក្នុងពេល​បង្ក្រាប​នោះ កម្លាំង​មាន​សមត្ថកិច្ច​មិនអាច​ចាប់បាន​​ជនល្មើស​យកមក​ផ្ដន្ទាទោស​បានទេ គឺ​ហាក់បីដូចជា​ជនល្មើស​បានដឹងខ្លួន​មុ​នុ ហើយ​បាន​រត់គេច​ភៀសខ្លួន​បាត់​ពី​កន្លែងកើតហេតុ មុន​សមត្ថកិច្ច​ទៅដល់​។​

​បាទ​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក អន្លង់វែង ១៥​នាក់​ដឹកនាំ​រួម​ដោយ លោក វរសេនីយ៍ឯក ធិ​ន​នី សុគន្ធា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំងចំរុះ ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​។

ខ្នាតតូច​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ៤​កន្លែង​៖ ១-​ឈ្មោះ ស៊ុន សា​រ៉ា​យ ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ស្ថិតនៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ លទ្ធផល​ដកហូត​មាន​តុ​ការិយាល័យ ១៨, ទូ​តាំង ០៤, ទូ​ខោអាវ ០២, គ្រែ ០៣ ។

២-​ឈ្មោះ លាង លីដា ភេទ​ស្រី អាយុ ៣២​ឆ្នាំ ស្ថិតនៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រិ​យ៍ លទ្ធផល​ដកហូត​គ្រែ ១៣, គ្រែ​ងឿ ០៤, តុមូល ២២, តុ​វែង ១៦, ទ្វា ០៣, សា​ឡុង ១៦, គ្រែ​ព្រះ​នាង ០១, ក្បាល​គ្រែ ០១, តុ​ក​ទឹកតែ ១១, ហង្ស​តេ ១១, ទូ ១១, ថូ ១៤, សា​ឡុង​កង់រទេះ ០១​។

៣-​ឈ្មោះ សែ គឹម​លាង ភេទ​ស្រី អាយុ ៣៦​ឆ្នាំ លទ្ធផល​ដកហូត​៖​គ្រែ ០៤, គ្រែ​ព្រះ​នាង ០៥, តុ​ក​ទឹកតែ ០៩, សា​ឡុង ០៦​ឈុត​, តុ​ក​ការិយាល័យ ០៣, កៅអី​លាវ ១៤៣, ទូ​សំអាង ០៣, ហង្ស​តេ ១៣៥, តុ​កបាយ ០៧, កូន​គី ១៤, ទូ​តាំ ០៣, ទូ​ខោអាវ ០២​។

៤-​ឈ្មោះ ហេង សេ​ដា ភេទ​ស្រី អាយុ​២៩ ឆ្នាំ​ភូមិ ឃុំ ស្រុក​ជាមួយគ្នា​លទ្ធផល​ដកហូត​៖ តុ​បាយ ០៤, គ្រែ ០៨, សា​ឡុង ០១​ឈុត​, តុ​ក​ការិយាល័យ ០១, ម៉ាស៊ីន និង​តាប​ច្រៀក​០១, រណា​វៀល ០១, ឈើ​លេខ​មួយ ចំនួន​១៥២​ដុំ ស្មើនឹង ៦,២៦៣ ម៉ែត​គូប​។

បច្ចុប្បន្ន​ម្ចាស់​សិប្បកម្ម​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ចំណែកឯ​វត្ថុតាង​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​។​

​ចំណែក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​ស្រុក កងរាជអាវុធហត្ថ​ស្រុក​អូយ៉ាដាវ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ បាន​ចុះ​ឃាត់​ចាប់បាន ទូក​ដឹកឈើ នៅតាម​ទន្លេសេសាន​ចំនួន (០១​គ្រឿង​) ដែល​បាន​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិត​អនុ​ញ្ញា​ត្ត ស្ថិត​ន​ចំណុច​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​ដោយបាន​ដកហូត​ទូក ចំនួន ០១ គ្រឿង និង​ម៉ាស៊ីន ម៉ាក​ហុងដា ១៣​សេស ចំនួន ០១​គ្រឿង​, ឈើ​ប្រភេទ​លេខ ១​ស្រឡៅ ចំនួន ៣​ដុំ (​ជនសង្ស័យ​បាន​រត់គេច​បាត់​)​។

បច្ចុប្បន្ន​វត្ថុតាង ប្រគល់​ជូនទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ប៉ែន នួន


ចែករំលែក៖