ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធប្រើប្រាស់ថ្នាំញៀន និងកាន់កាប់ដាវខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ ជនង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ។

ប្រតិបត្តិការ​នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួល០១១ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ ផាន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនសង្ស័យទី២ឈ្មោះ ហេង ឆេង ឡា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់បន្ទប់ជួល ភូមិអង្គ សង្កាតចោមចៅទី៣ ខណ្ឌកំបូល ។

ជនសង្ស័យទី៣ឈ្មោះ ជឹម ស្រីលាប ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

សមត្ថកិច្ចដកហូត ក្រាមសថ្លាចំនួន២កញ្ចប់ថង់តូច,

ម៉ូតូគុបជ្រុងកញ្ចាស់១គ្រឿងគ្មានស្លាកលេខ,

ដាវកែឆ្នៃ១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពី បានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មាជនសង្ស័យ០១ក្រម កំពុងសម្ងំធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុច បន្ទប់ជួលលេខ០១១ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល​ ភ្លាមនោះក្រោយពីទទួលបានដំណឹងនេះភ្លាម ទើបកម្លាំងសមត្ថកិច្ចនគរបាល បានចុះដល់ចំណុចខាងលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖