ភ្នំពេញ៖ លោកស្រី នាវ ចាន់ថាណា ទេសសាភិបាលរងធនាគារជាតិនៃកម្ពុជា បើកកិច្ចប្រជុំក្រុមការងារ ពិសេស អាស៊ីបូព៌ាឆ្នាំ២០១៩ ក្នុងគោលបំណង ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈការដាក់ បញ្ចូលហិរញ្ញវត្ថុ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌល អូឡាំព្យាភ្នំពេញ។ កិច្ចប្រជុំក្រុមការងារពិសេសអាស៊ីបូព៌ាឆ្នាំ២០១៩ ដែលរៀបចំសហការធនាគារជាតិនៃកម្ពុជា និងធនាគារប្រៃសណីយ៍កម្ពុជា ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃពុធ១កើត ខែមិគសិរ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកស្រី នាវចាន់ ថាណា ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា៖ ការដាក់បញ្ចូលហិរញ្ញវត្ថុគឺជាគោលដៅគោលនយោបាយដ៏សំខាន់មួយសម្រាប់សមាជិក ទិន្នន័យរបស់ (Global Findex) បង្ហាញថាគម្លាតយែនឌ័រនៅទូទាំងពិភព លោកនៅទ្រឹងទោះបីជាមានអត្រាភាពជាម្ចាស់គណនីសម្រាប់បុរសនិងស្ត្រីក៏ដោយ ។
ការផ្លាស់ប្តូរគ្នានៅក្នុងប្រទេសមួយនៅក្នុងការប្រជុំក្រុមប្រចាំតំបន់ក្នុងឆ្នាំនេះនឹងផ្តោតលើពិភាក្សាអំពីការដាក់បញ្ចូលហិរញ្ញវត្ថុ និងបញ្ហាគម្លាតយេនឌ័រដូចជាហេតុផលនៅពីក្រោយ និងរបៀប ដែលគោលន យោបាយបច្ចេកវិទ្យា និងការអប់រំហិរញ្ញវត្ថុអាចជួយភ្ជាប់គម្លាតនៅកម្ពុជាស្ត្រីភាគច្រើនមិនមានលទ្ធភាព រកប្រាក់ចំណូល បានទេពួកគេពឹងផ្អែកយ៉ាងខ្លាំងលើគ្រួសារជាពិសេសស្វាមី ។ បច្ចុប្បន្នពួកគេមិនមានឯករាជ្យហើយត្រូវបានទទួលរងដោយអំពើហឹង្សាក្នុងគ្រួសារនិងមិនមាន ភាពក្លាហាន ដើម្បី រត់គេចខ្លួន ដោយសារតែភាពពឹងផ្អែកទៅលើផ្នែកហិរញ្ញវត្ថុ។
លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាធនាគារ ប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ថា៖ ធនាគារប្រៃសណីយ៍កម្ពុជាភីអិលស៊ី គឺជាពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណពេញលេញ ដែលបានបង្កើតនិងបើកដំណើរការជាផ្លូវការនៅខែកញ្ញាឆ្នាំ២០១៣ ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់កាណាឌីយ៉ាអ៊ិនវេសមេនអ៊ិនវេសមេនភីអិលស៊ី អេហ្វហ្វ័រតុនហូលឌីងភីធីអី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។
លោក បានរំលឹកថា៖ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីគៀងគរប្រមូលភាពជាសហគ្រិនស្ត្រីនិងការ បញ្ចូលហិរញ្ញវត្ថុផ្តល់អំណាចដល់ ខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងដោយការអប់រំហិរញ្ញវត្ថុលើអាជីវ កម្មដើម្បីទំនួលខុសត្រូវសង្គម ៕ សំរិទ្ធ