ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកុលសម្ព័ន្ធនៅព្រៃអាម៉ាហ្ស៊ូន បាត់បង់ទីលំនៅដោយសារភ្លើងឆេះព្រៃ

ចែករំលែក៖

មហិច្ឆតាសេដ្ឋកិច្ច​កាប់ឆ្កាព្រៃ ដុតបំផ្លាញព្រៃយកដី​ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានរស់នៅ ក៏ដូចជាបាត់បង់ជម្រកសត្វ ព្រៃ ពិសេសគឺ​ បាត់បង់លំនៅឋានរបស់ក្រុមជនជាតិភាគតិច ក្រុម កុលសម្ព័ន្ធ ដែលរស់នៅក្នុងព្រៃអាម៉ាហ្ស៊ូន។

នៅពេលនេះ ក្រុមមេធាវី និងអតីតរដ្ឋមន្រ្តីប្រេស៊ីលបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិស៊ើបអង្កេតលោកប្រធានាធិបតី Jair Bolsonaro ដែលកំពុងជាប់ចោទពីបទ “ញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍” នៃជនជាតិដើម និងការបរាជ័យក្នុងការការពារជម្រករបស់ពួកគេ។

សារព័ត៌មាន AP ​បានផ្សាយថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី​២៨ខែវិច្ឆិកា​​ ក្រុមមេធាវីប្រេស៊ីល​និង បណ្តាអតីតរដ្ឋមន្ត្រី បានលើកឡើងថា ប្រធានាធិបតីបច្ចុប្បន្ន លោក​ Bolsonaro បានអនុវត្តវាយប្រហារជាទ្រង់ទ្រាយធំ ជាប្រព័ន្ធទៅលើ ក្រុមជនជាតិដើមភាគតិច ក្រុមកុលសម្ព័ន្ធ ដោយមិនមានវិវធានការ ការពារបរិស្ថាន​។

លោកស្រី Eloísa Machado de Almeida សាស្ត្រាចារ្យ មកពីមហាវិទ្យាល័យ​ Fundacao Getulio Vargas ​នៅទីក្រុង  Sao Pauli ​បានបញ្ជូនពាក្យបណ្តឹងឡើងទៅកាន់តុលាកាយុត្តិធម៌អន្តរជាតិ ក្នុងនោះបានចោទប្រកាន់បទល្មើ និងសកម្មភាព​៣៣ផ្សេងគ្នារបស់ប្រធានាធិបតី។

នៅក្នុងឯកសារផ្ញើទៅកាន់តុលាការ​ បានចោទប្រកាន់ប្រធានាធិបតី​ Bolsonaro ​ឃួងយកប្រេង​នៅតំបន់ព្រៃដែលបានការពារ ប៉ះពាល់ដល់​បរិស្ថាន និង ក្រុមកុលសម្ព័ន្ធរស់នៅទីនោះ។ កន្លងមកប្រធានាធិបតីប្រេស៊ីលធ្លាប់បានលើកឡើងថា វិធីសាស្ត្រការពារបរិស្ថាន​បានក្លាយទៅជា​ឧបស័គ្ររារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសចិន​។ សកម្មភាពខាងលើ​ត្រូវបានក្រុមអ្នកប្រឆាំងចាត់ទុកថា ជាការផ្តល់ឱកាសដល់ ក្រុមឈ្មួញទុច្ចរិត​កាប់បំផ្លាញព្រៃឈើ ។

ជាមួយគ្នានេះភ្លើងឆេះព្រៃ អាម៉ាហ្ស៊ូន កាលពីខែកក្កដា​ និងសីហា កន្លងមក​ គឺជាចេតនា ដុតបំផ្លាញដើម្បីយកដីធ្វើកសិកម្ម ​។សកម្មភាពបានប៉ះពាល់ដល់ ក្រុមជនជាតិភាគតិច និងកុលសម្ព័ន្ធរស់នៅក្នុងព្រៃអាម៉ាហ្ស៊ូន ដែលជា​ស៊ួតបៃតងនៃភពផែនដី​៕


ចែករំលែក៖