ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៩លោក យិន សាន អធិការខណ្ឌបានបើកការប្រជុំកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលប៉ុស្តិ៍ និងខណ្ឌដើម្បីពិភាក្សាការពារសុវត្ថិភាពទៅលើជនល្មើស ដែលប្រព្រឹត្តបទល្មើសនៅលើដងផ្លូវ ហើយឆ្លៀតអាកាសផ្ដល់ស្បែកជើងដល់កម្លាំងដែរធ្វើឡើងនៅអធិកាខណ្ឌចំការមន ។
លោក យិន សានអធិការខណ្ឌបានឲ្យដឹងថា នៅព្រឹកនេះមានការប្រជុំកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមកហាផ្ទៃ និងលោកប៊ុន សុសិក្ខា ស្នងការរងនរបាលរាជធានីភ្នំពេញ និងព្រហ្មទណ្ឌប៉ុស្តិ៍ និងខណ្ឌដើម្បីពិភាក្សាការពារបទល្មើសចោរកម្មផ្សេងក្នុងមូលដ្ឋានហើយលោកអធិការខណ្ឌផ្ដោតសំខាន់ទៅលើការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងនោះក៏ឆ្លៀតអាកាសទឹកចិត្តដែលផ្ដល់លុយកាក់ កុម្ម៉ង់ស្បែកជើងតម្រូវលេខជើងសម្រាប់ងាយស្រួលពាក់បំពេញភារកិច្ចមានចំនួន៤៣គូ សម្រាប់ប៉ុស្តិ៍រដ្ឋទាំង៥ក្នុងខណ្ឌ ៕ សរស្មី