ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិចិន ខ្ចីលុយ​ជាង១០០លានរៀល​ ហើយរត់បាត់, ម្ចាស់បំណុលប្រកាសផ្តល់រង្វាន់ជាទីគាប់ចិត បើដំណឹងឈានដល់ការចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (ប្រាក់ថៃ) កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ និងសន្យាសងវិញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តែដល់ថ្ងៃកំណត់ ស្ត្រីខាងលើបែរជាគេចខ្លួនបាត់ស្រមោលទៅវិញ ។

បើតាមម្ចាស់បំណុលខាងលើ បានមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ជាក់ថា គាត់ឈ្មោះ មិន រ៉ា អាយុ៣១ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយស្ត្រីជនជាតិចិន ឈ្មោះ សាំវួយយៀង អាយុ២៥ឆ្នាំ បានល្បួងសុំខ្ចីលុយ៩០ម៉ឺនបាត ប្រាក់ថែ ប្រហែលជាជាង១០០លានរៀល ហើយបានសន្យាសងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តែដល់ថ្ងៃកំណត់ជនខាងលើបានរត់គេចខ្លួនបាត់មិនដឹងជាទៅទីណាទេ។

ប្រភពបន្តថា ដោយស្រ្តីខាងលើជាបុគ្គលិកកាស៊ីណូជាមួយគ្នា ម៉្យាងទៀតស្ត្រីរូបនោះ ជាកូនចៅរបស់ប្តីខ្លួនផង ទើបនាងទុកចិត្ត ឲ្យខ្ចីលុយយ៉ាងច្រើនបែបនេះ។

បញ្ជាក់បើបងប្អូនណាប្រទះឃើញស្រ្តីដូចមានរូបរាងខាងលើ សូមផ្តល់ព័ត៌មានឲ្សសមត្ថកិច្ចផង ព្រោះមានពាក្យបណ្តឹងនៅសមត្ថកិច្ចរួចហើយ ឬក៏ទូរស័ព្ទមកកាលេខ 088.3699872 ខាងម្ចាស់បំណុលនឹងជូនសគុណជាទីគាប់ចិត្ត ៕ ស សារេត


ចែករំលែក៖