ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្ម ភាពលួចកាច់សោ.កម៉ូតូរបស់និស្សិតស្រីម្នាក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាព ជនរងគ្រោបានត្រឹមរត់ទៅដាក់ពាក្យបណ្ដឹង ដើម្បីសុំការអន្ដរាគមន៍ ពីប៉ុស្ដិ៍នគរបាលទឹកល្អក់ទី២ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៦ និង ៣០ នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវឌឿង ហែម ភូមិ៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ម៉ូតូរបស់គាត់ម៉ាក NEX ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1W-7165 យកទៅបាត់ដោយ សុវត្ថិភាព ដោយមិនរំខានសមត្ថកិច្ចនោះទេ ។
ប្រភពពីពលរដ្ឋបានប្រាប់ឲ្យដឹងថា ពីរថ្ងៃមុនក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូក្បែរនោះអស់ចំនួន២គ្រឿងផងដែ ។
ប្រជាពលរដ្ឋបានបន្ដថា ជំនាន់លោកអធិការមុនៗ មិនសូវមានករណីចោរលួច ឆក់ កើតឡើងញឹកញាប់ទេ ដោយសារតែពួកគាត់ចេះដឹកនាំកម្លាំង សហប៉ុស្តិ៍ តាមកំណត់មុខសញ្ញាជាប្រចាំថ្ងៃ ទើបមិន សូវមានបទល្មើសកើតឡើង ។ បើទោះបីជាមានករណីអំពើលួច ឆក់ ប្លន់ក៏ដោយ ក៏កម្លាំងខិតខំស្រាវជ្រាវ រហូតតាមចាប់ក្រុមជនសង្ស័យ ទាំងនោះយកមកដាក់ទោសតាមច្បាប់បាន ប៉ុន្តែជំនាន់លោក សុខ ហេង គេឃើញអំពើលួចឆក់ប្លន់ កម្របង្ក្រាប ចាប់បានណាស់ ។
ចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅ លោក សុខ ហេង មេត្តាដឹកនាំកម្លាំងចុះការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រយោជន៍ទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងផង ៕ ជ្រោយពេជ្រ