ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ​បុកជាមួយរថយន្តសាំយ៉ុង​ក្រឡាប់ខូចខាត​ដំណំ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចន្លោះគីឡូ ១៦០-១៦១ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តកុងទឺន័រពណ៌បៃតង មានស្លាកលេខ ភ្នំពេញ ៣E-៦៤៤២ មានទិសដៅទៅភ្នំពេញអ្នកបើបរ (រត់គេចខ្លួន) និងSumyong ពណ៌បៃតងពាក់ស្លាកលេខ ព្រះសីហនុ ២A៩៨៨៣ មានទិសដៅផ្ទុយគ្នា អ្នកបើបរឈ្មោះ ឈឿន ប្រុស ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បង្កឡើងដោយរថយន្តកុងទឺន័ររេចង្កូតទៅខាងឆ្វេងផ្លូវ ក៏បានទៅប៉ះនឹងរថយន្ត Sumyong ពីចំហៀងខាងឆ្វេង ដោយរថយន្តកុងទឺន័រមិនទាន់អស់ល្បឿន បានជ្រុលទៅធ្លាក់ក្នុងចំណោតចំការដូងប្រេងបណ្ដោលឲ្យក្រឡាប់ និងធ្វើឲ្យបាក់របាំងបង្គោលថ្មចំណោត០១បង្គោលសម្គាល់ លូ០២ដើមចំណែករថយន្ត Sumyong ក៍រងការខូចខាតដែរ ប៉ុន្តែពុំមានមនុស្សរងគ្រោះធ្ងន់ធ្ងរទេ ។

បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្តទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖