ភ្នំពេញ៖ អ្នករត់ម៉ូតូកង់បីប្រចាំនៅបេនផ្សារ អីុអន ២ព្រួតគ្នាវាយអ្នករត់ម៉ូតូកង់បី ២ នាក់មកពីខាងក្រៅរបួសបែកក្បាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ៣ នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចស្តុផ្សាអុីអន ២តាមបណ្ដោយផ្លូវ១០០៣ និងផ្លូវ ១៩៩២ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនដៃដល់ និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស ២នាក់បានបើកម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿង មកចតនៅចំណុចកន្លែងកើតហេតុខាងលើ ដែលជាចំណតក្រុមអ្នករត់ម៉ូតូកង់បីបង់បេនប្រចាំនៅកន្លែងកើតហេតុ ខណៈនោះក្រុមអ្នករត់ម៉ូតូកង់បីដែលបង់បេននៅផ្សារអីុអន២ ប្រមាណជា ២០ ទៅ ៣០នាក់ បាននាំគ្នាមកដេញអ្នករត់កង់បីដែលមកពីក្រៅមិនបានបង់បេនមកចតនៅបេនរបស់គេទេ ឲ្យចេញពីកន្លែងពួកគេ ដោយមិនឲ្យចតនៅនេះ ព្រោះកន្លែងនេះ ពួកគេបានបង់ភាសុី មានតែពួកគេទេ ទើបអាចចតបាន ។
បន្ទាប់មក ក៍បានទាស់ពាក្យសម្តីឈ្លោះ ប្រកែកគ្នាមួយប្រ៉ាវក៍កើតជាហិង្សាខាងភាគីម៉ូតូកង់បីដែលប្រចាំបេននៅទីនោះ បានព្រួតគ្នាវាយអ្នករត់ម៉ូតូកងបីដូចគ្នាដែលមកពីក្រៅពីនាក់រងរបួសបែកក្បាលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ឃាត់ខ្លួនជនបង្កបានចំនួន៣នាក់នៅ និងកន្លែងហេតុរួម និងម៉ូតូកង់បីចំនួន៥គ្រឿងចំណែកបក្ខពួកមួយក្រុមទៀតរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់បាត់អស់ ។
បច្ចុប្បន្ន ជនដៃដល់ និងជនរងគ្រោះរួម និងម៉ូតូកង់បីត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខសួនាំបន្ត និងធ្វើកំណត់ហេតុដើម្បីចាត់ការទៅតាមច្បាប់៕ ចន្ទ លីហ្សា