ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ កម្ពុជាបច្ចុប្បន្ន ខុសពីកម្ពុជាក្នុងក្រសែភ្នែក អ្នកសារព័ត៌មានលោកខាងលិចខ្លះ តែងតែបង្អាប់បន្តុះ ខុសពីការពិត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា កម្ពុជាបច្ចុប្បន្ន ខុសពីកម្ពុ ជាក្នុងក្រសែភ្នែក អ្នកសារព័ត៌មានលោកខាងលិចខ្លះ តែងតែងបង្អាប់បន្តុះ មួលកាច់ ខុសពីសភាពការណ៍ពិតក្នុងព្រះរាជា ណាចក្រកម្ពុជា ។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងដូច្នេះ​ ក្នុងឱកាសដែលលោកChri Stan Berger ឯកអគ្គរដ្ឋទូតថ្នី សាធារ ណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ថ្មី ប្រចាំព្រះរាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃអង្គារ ៧ កើត ខែ មិគសិរ ឆ្នាំ កុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះនៅវិមាន “មិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី ។ ក្នុងនោះសម្តេចពិជ័យសេនា ជំរាបពីសភាពការណ៍ពិត ជូន លោក Chri Stan Berger ថាៈ កងយោធពលខេមរភូមិន្ទ ពីមួយថ្ងៃទៅមួយថ្ងៃ បានពង្រឹង ពង្រីក កិត្យានុភាពនៅក្នងតំបន់ និងលើពិភពលោក ចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្តារនិងអភិវឌ្ឍន៍មាតុភូមិ តាមតួនាទី ភារកិច្ចរបស់ខ្លួន ជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់មិនឱយពួកជ្រុលនិយម មួយក្តាប់តូចដែលមានបំណងធ្វើព្យុះ-ភ្លៀង ផ្តួលរំលំរាជ រដ្ឋាភិបាលស្រច្បាប់តាមរយះការរៀបចំបដិវត្តពណ៌បានឡើយ ។

កម្ពុជានៅតែដើរទៅមុខប្រកបដោយមោទនភាព ក្នុងនាមប្រជាជាតិមួយ ដែលធ្លាប់រងទុក្ខទោស អភ័ព្វជាងគេនៅលើលោក ក្នុងរបបប្រល័យពូជសាសន៍ ដោយមនោគមន៍វិជ្ជាបរទេស ។ កម្ពុជាត្រូវការមិត្តភក្តិជិតឆ្ងាយ ប្រកបដោយទឹកចិត្តស្មោះស័្មគ្រ យោគយល់ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើផលប្រយោជន៍ទៅវិញទៅមក ក្នុងសុខសន្តិភាព មិត្តភាពស្មើមុខ ។

លោកឯកអគ្គរដ្ឋទូតថ្នី សាធារ ណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ថ្មី សម្តែងការស្វាគមន៍ ចំពោះប្រសាសន៍លើកឡើង របស់ប្រមុខការពារជាតិ និងថ្នាក់ដឺកនាំដទៃទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ។

ក្នុងរយះពេលពីរខែ ដែល ឯកឧត្តម មកបំពេញបេសកកម្មការទូតនៅកម្ពុជាឃើញថាមានការរីកលូតលាស់ ជាងម្ភៃឆ្នាំមុនសម័យ UNTAC ដែលឯកឧត្តមអញ្ជើញមកទីនេះម្តង ។ ខ្ញំុសង្ឃឹមយ៉ាងមុតមាំ លើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទាំងវិស័យសេដ្ឋកិច្ច និងវិស័យដទៃៗទៀត ដើម្បីភាពរឹងមាំនៃទំនាក់ទំនងការទូតប្រទេសទាំង ពីរឱយបានកាន់តែប្រសើរទ្វឡើងថែមទៀតផងដែរ ៕ សុខដុម


ចែករំលែក៖