ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet ទើបតែបានប្រកាសសេវាហោះហើរត្រង់ថ្មីចុងក្រោយគេបំផុតរបស់ខ្លួន ដែលភ្ជាប់ទីក្រុងហូជីមិញ និងកោះដ៏មានប្រជាប្រិយភាពបំផុត ប៉ាតាយ៉ា របស់ប្រទេសថៃ ។ ផ្លូវហោះហើរថ្មីនេះ និងប្រតិបត្តិជាប្រចាំថ្ងៃ ជាមួយ និងថិរវេលានៃការហោះហើរគឺ១ម៉ោង និង៣០នាទី ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ តទៅ ។
ដើម្បីអបអរការបើកផ្លូវហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងផ្តល់ជូវនូវសំបុត្រហោះហើរបែបសន្សំសំចៃបំផុតចំនួន ១០០ ០០០ សន្លឹក ដែលមានតម្លៃត្រឹមតែ ០ (សូន្យ) ដុល្លារអាមេរិក ហើយកម្មវិធីប្រមូសិននេះ និងចាប់ផ្តើមពីថ្ងៃទី២ ដល់ទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅចន្លោះម៉ោងមាស ពោលគឺម៉ោង ១២:០០ ថ្ងៃត្រង់ និងម៉ោង ២ រសៀល ។ សំបុត្រក្នុងប្រមូសិនទាំងអស់ មានសុពលភាពសម្រាប់រាល់ការហោះហើរទាំងអស់ពីទីក្រុង Dalat និង Da Nang របស់វៀតណាម ទីក្រុង Taichung នៅតៃវ៉ាន់ ទីក្រុងបាងកក (អាកាសយានដ្ឋានសុវណ្ណភូមិ) ពីទីក្រុងហូជីមិញ ទៅកាន់ប៉ាតាយ៉ា ក៏ដូចជា ផ្លូវហោះហើរក្នុងស្រុករបស់ថៃ ពីទីក្រុងបាងកក (សុវណ្ណភូមិ) ទៅកាន់ទីក្រុងឈាងម៉ៃ ឈាងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដុនថានី ភូកេត-ឈាងរ៉ៃ និងផ្លូវហោះហើររវាង អ៊ូដុនថានី-ឈាងរ៉ៃ ។
ក្រោយពីការដាក់ឲ្យដំណើរការផ្លូវហោះហើររវាងទីក្រុងហូជីមិញ-ប៉ាតាយ៉ា ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងប្រតិបត្តិផ្លូវហោះហើរដ៏ច្រើន និងទៀងទាត់បំផុត រវាងប្រទេសថៃ និងវៀតណាម ជាមួយ និងផ្លូវហោះហើរត្រង់សរុបចំនួន ៨ ខ្សែ ក្នុងនោះរាប់បញ្ចូលទាំង ការហោះហើររវាង ទីក្រុងហាណូយ/ហូជីមិញ/ដាណាំង/Haiphong/ដាឡាត់-បាងកក (សុវណ្ណភូមិ) និងសេវាហោះហើរពីទីក្រុងហូជីមិញ ទៅកាន់ ភូកេត/ឈាងរ៉ៃ និងការហោះហើររវាងហូជីមិញ-ប៉ាតាយ៉ា ។
ការបើកសេវាហោះហើរថ្មីចុងក្រោយគេបំផុតនេះ ត្រូវបានរំពឹងទុកថា និងជួយបង្កើនចំនួនអ្នកទេសចរដែលធ្វើដំណើររវាងទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងរបស់ប្រទេសវៀតណាម ជាមួយ និង តំបន់ Rayong និងប៉ាតាយ៉ា ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ក្នុងប្រទេសថៃ ៕ វឌ្ឍនា