ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមហាអំណាចឈានដល់ដំណាក់កាលប្រជែងរ៉ូបូតសង្គ្រាមវិញម្តង

ចែករំលែក៖

រ៉ូបូតធ្វើសង្គ្រាមកំពុងតែពេញនិយមសម្រាប់បណ្តាប្រទេសមហាអំណាចយោធា ជាការបង្អួតដល់ពិភពលោកបានដឹងថា​ មានតែប្រទេសរបស់ខ្លួនប៉ុណ្ណោះ មានបច្ចេកវិទ្យា ផលិតគ្រឿងយន្តសម្រាប់សង្គ្រាមបានល្អបំផុត​ ។

បច្ចុប្បន្ននៅក្នុងសមរភូមិគ្រឿងយន្ត ក្នុងនោះមានយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក វាយលុក ក៏ដូចជា នាវាមុជទឹកគ្មានមនុស្សបើក ជាដើម បានជួយជាច្រើនដល់កម្លាំងទាហាន ហើយវាអាចកាត់បន្ថយការស្លាប់​របស់កងទ័ព ក្នុងពេលធ្វើសង្គ្រាម​ផងដែរ ។ ​ប៉ុន្តែទៅពេលអនាគត ​គ្រឿងយន្ត រ៉ូបូត នឹងក្លាយជាជួយដល់ទាហានបានជាងពាក់កណ្តាល នោ​ក្នុងសង្គ្រាម ប៉ុន្តែមានតែបរទេសមហាអំណាចប៉ុណ្ណោះ ។

ពេលនេះរុស្ស៊ីកំពុងតែអភិវឌ្ឍ រ៉ូបូតសង្គ្រាម ដែលអាចបំពាក់ដោយមីស៊ីល​ កាំភ្លើងយ​ន្តធុនធ្ងន់ មានសមត្ថភាពធ្វើសង្គ្រាម​ អាចធ្វើឲ្យសត្រូវ ក្រុមភេវករឈរជើងមិន និងនោះឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានផ្សាយថា​​ ក្រុមហ៊ុនបច្ចេកវិទ្យាការពារ​ជាតិរុស្ស៊ី និងផលិតរ៉ូបឺនស្វ័យប្រវត្តិ ជាលើកដំបូង ដើម្បីជំនួសមនុស្ស​ នៅក្នុងការធ្វើសង្គ្រាម​ ។

ជាដំបូង រុស្ស៊ី និងផលិតរថក្រោះគ្មានមនុស្សបើក គ្រប់គ្រង ដោយខួរក្បាលសិប្បនិមិត្ត​​ AL ​ដែលអាចជំនួសមនុស្សបានទាំងស្រុង​ ។ លោក​ Vktor Murakhovsky ​ និពន្ធនាយកទស្សនាវដ្តី​ Arsenal Otechestva ​ បាននិយាយទៅកាន់សារព័ត៌មាន​ Russia Beyond ​ថា រ៉ូបូតអាចបញ្ជារ​កាំភ្លើងយន្ត តាមដានគោលដៅ​ ត្រូវ​វាយប្រហារនៅលើដី​ ។

តាមគម្រោង​​​ Module កាំភ្លើងបាញ់​គ្រាប់បែក និង កាំភ្លើងយន្ត ១២០ មីលីម៉ែត្រ​​ និងត្រូវដាក់ពង្រាយនៅលើ រ៉ូបូតចម្បាំង​ ។ អាវុធទាំងនោះអាច បំផ្លាញ​ រ៉ុក្កែតរបស់សត្រូវ នៅតាមបណ្តារូងក្រោមដី​ បំផ្លាញរថពាសដែក រថក្រោះរបស់សត្រូវ​ ។ ក្រៅពីនេះរ៉ូបូតចម្បាំង ក៏ទទួលបានការជួយជ្រោមជ្រេងពី​យន្តហោះគ្មានមនុស្សបើក ។ ក្រៅពីប្រព័ន្ធ Marker ​រុស្ស៊ី ក៏មាន រថក្រោះធុនតូច Uran-9 ធ្លាប់បានសាកល្បង នៅក្នុង សង្គ្រាមប្រទេសស៊ីរី ។

Uran-9 អាចជួយដល់កម្លាំងទាហានថ្មើជើង ក្នុងការត្រួតពិនិត្យ ​ ។ មិនតែប៉ុណ្ណោះ Uran-9 បានបំពាក់ប្រព័ន្ធមីស៊ីល Ataka និង​ Igla អាចកម្ទេចគោលដៅរបស់សត្រូវ ទាំងយន្តហោះចម្បាំង រថក្រោះរថពាសដែក​ ។ លើសពីនេះទៅទៀត Uran-9 បានបំពាក់កាំភ្លើងស្វ័យប្រវត្ត 2A72 ទំហុំ៣០​មីលីម៉ែត្រ ​ និង ៧,៦២មីលីម៉ែត្រ​៕


ចែករំលែក៖