សង្គ្រាមនៅប្រទេសស៊ី ក៏ដូចជាវិវាទនៅតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាការដកខ្លួនអាមេរិកចេញពី កិច្ចព្រមព្រៀងបរមាណូ ជាមួយអ៊ីរ៉ង់ បានជួយដល់អាមេរិក និងរុស្ស៊ីទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈការលក់អាវុធ និងសាកល្បងសមត្ថភាពសព្វាវុធក្នុងសង្គ្រាមពិត។
មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថារុស្ស៊ី ប្រើប្រាស់ទីតាំង នៅក្នុងប្រទេសស៊ីរី សម្រាប់សាកល្បង អាវុធទំនើបៗរបស់ខ្លួន ពិសេសគឺប្រព័ន្ធការពារមីស៊ីលនិង មីស៊ីលវាយលុកនាំផ្លូវដ៏សំខាន់។
កន្លងមកជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាក់ថា រុស្ស៊ីបានសាកល្បង អាវុធទំនើបៗបំផុតរបស់រុស្ស៊ីដល់ទៅ៣១៦ប្រភេទនៅលើទឹកដីស៊ីរី ពិសេសគឺអាវុធវាយប្រហារតាមដែនអាកាសមីស៊ីលវាយប្រហារពីចម្ងាយទៅលើគោលដៅរបស់សត្រូវ។
តាមការលើកឡើងរបស់អតីតមន្ត្រីទាហានអាកាសរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះ ទទួលបានបទពិសោធជាច្រើន នៅក្នុងសង្គ្រាមប្រទេសស៊ីរី។ សង្គ្រាមជាឱកាសសម្រាប់ប្រព័ន្ធការពារមីស៊ីល និងការវាយលុកដោយយន្តហោះចម្បាំង មីស៊ីល រុស្ស៊ីប្រកបដោយប្រសិទ្ធិភាព។
នៅមុនសង្គ្រាមស៊ីរី រុស្ស៊ីបានត្រឹមតែហ្វឹកហាត់ប៉ុណ្ណោះបង្កើតសមត្ថភាព ប៉ុន្តែ មិនដឹង ពីសមត្ថភាពពិត ក្នុងសង្គ្រាមនោះឡើយ ។ទាំងនោះហើយបានជារុស្ស៊ីសម្រេចចូលរួមក្នុងសង្គ្រាមដើម្បី ត្រួតពិនិត្យសមត្ថភាពពិតប្រាកដនៃអាវុធទំនើបៗរបស់ខ្លួន។
អតីតឧត្តមសេនីយ៍ មេបញ្ជាការម្លាំងទាហានអាកាសរុស្ស៊ីលោក Viktor Bondarev បានលើកឡើងថា នៅពេលនេះរុស្ស៊ីមានសមត្ថភាពការពារយ៉ាងរឹងមាំ តាមរយៈជួយដល់កម្លាំងទាហានស៊ីរីការពារដែនអាកាសបានយ៉ាងរឹងមាំបំផុត។
តាមការវិភាគរបស់លោក Viktor Bondarev សង្គ្រាមស៊ីរីជាផ្នែកមួយនៃការស្រាវជ្រាវ និងត្រួតពិនិត្យទៅលើកម្លាំង វាយលុកនិងការពារដែនអាកាសរបស់រុស្ស៊ី។ លោកបន្តទៀតថា កម្លាំងទាហានអាកាសរុស្ស៊ី មានឱកាសវាយលុកយ៉ាងពិតប្រាកដតាមដែនអាកាសទៅលើទីតាំងនានានៅលើដី យ៉ាងមានប្រសិទ្ធិភាព។
អតីតមេបញ្ជាការ កម្លាំងទាហានអាកាសរុស្ស៊ីបានឲ្យដឹងថា ចំណុចលេចថ្លោជាងគេបំផុតក្នុងការវាយប្រហារតាមដែនអាកាស គឺប្រើប្រាស់មីស៊ីល នាំផ្លូវ PGM និង GPS អាចកម្ទេចគោលដៅយ៉ាងមានប្រសិទ្ធិភាពបំផុត។ គ្រាប់បែកនាំផ្លូវ KAB-500S ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសស៊ីរី។ ក្រៅពីនេះនៅមានមីស៊ីលវាយប្រហារពីលើដែនអាកាស់ ដូចជា Kh-29 (AS-14 Kedge) និង Kh-25M (AS-10 Karen) ក៏ត្រូវបានប្រើប្រាស់ផងដែរ៕