ព័ត៌មានទាន់ហេតុការណ៍៖

ទាំងអាមេរិក និងរុស្ស៊ីទទួលបានផលប្រយោជន៍ជាច្រើន តាមរយៈសង្គ្រាមនៅស៊ីរី

ចែករំលែក៖

សង្គ្រាមនៅប្រទេសស៊ី ក៏ដូចជាវិវាទនៅតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាការដកខ្លួនអាមេរិកចេញពី កិច្ចព្រមព្រៀងបរមាណូ ជាមួយអ៊ីរ៉ង់​ បានជួយដល់អាមេរិក និងរុស្ស៊ីទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈការលក់អាវុធ និងសាកល្បងសមត្ថភាពសព្វាវុធក្នុងសង្គ្រាមពិត។

មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថា​រុស្ស៊ី ប្រើប្រាស់ទីតាំង នៅក្នុងប្រទេសស៊ីរី សម្រាប់សាកល្បង អាវុធទំនើបៗរបស់ខ្លួន ពិសេសគឺប្រព័ន្ធការពារមីស៊ីល​និង មីស៊ីលវាយលុកនាំផ្លូវ​ដ៏សំខាន់។

កន្លងមកជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី​លោក​ Sergei Shoigu ​បានបញ្ជាក់ថា រុស្ស៊ីបាន​សាកល្បង អាវុធទំនើបៗបំផុតរបស់រុស្ស៊ីដល់ទៅ​៣១៦ប្រភេទនៅលើទឹកដីស៊ីរី​ ពិសេសគឺអាវុធវាយប្រហារតាមដែនអាកាសមីស៊ីលវាយប្រហារពីចម្ងាយទៅលើគោលដៅ​របស់សត្រូវ។

តាមការលើកឡើងរបស់អតីត​មន្ត្រីទាហានអាកាសរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះ ទទួលបានបទពិសោធជាច្រើន នៅក្នុងសង្គ្រាមប្រទេសស៊ីរី​។ សង្គ្រាមជាឱកាសសម្រាប់ប្រព័ន្ធការពារមីស៊ីល និងការវាយលុកដោយយន្តហោះចម្បាំង មីស៊ីល រុស្ស៊ីប្រកបដោយប្រសិទ្ធិភាព​។

នៅមុនសង្គ្រាមស៊ីរី​ រុស្ស៊ីបានត្រឹមតែហ្វឹកហាត់ប៉ុណ្ណោះបង្កើតសមត្ថភាព ប៉ុន្តែ មិនដឹង ពីសមត្ថភាពពិត ក្នុងសង្គ្រាមនោះឡើយ ។ទាំងនោះហើយបានជារុស្ស៊ីសម្រេចចូលរួមក្នុងសង្គ្រាមដើម្បី ត្រួតពិនិត្យសមត្ថភាពពិតប្រាកដនៃអាវុធទំនើបៗរបស់ខ្លួន​។

អតីតឧត្តមសេនីយ៍ មេបញ្ជាការម្លាំងទាហានអាកាសរុស្ស៊ីលោក​ Viktor Bondarev បានលើកឡើងថា នៅពេលនេះរុស្ស៊ីមានសមត្ថភាពការពារយ៉ាងរឹងមាំ ​តាមរយៈជួយដល់កម្លាំងទាហានស៊ីរី​ការពារដែនអាកាសបានយ៉ាងរឹងមាំបំផុត​។

តាមការវិភាគ​របស់លោក​ Viktor Bondarev សង្គ្រាមស៊ីរីជាផ្នែកមួយ​នៃការស្រាវជ្រាវ និងត្រួតពិនិត្យទៅលើកម្លាំង វាយលុកនិងការពារដែនអាកាស​របស់រុស្ស៊ី។ លោកបន្តទៀតថា​ កម្លាំងទាហានអាកាសរុស្ស៊ី មានឱកាសវាយលុកយ៉ាងពិតប្រាកដតាមដែនអាកាសទៅលើទីតាំងនានានៅលើដី យ៉ាងមានប្រសិទ្ធិភាព​។

អតីតមេបញ្ជាការ កម្លាំងទាហានអាកាសរុស្ស៊ី​បានឲ្យដឹងថា ចំណុចលេចថ្លោជាងគេបំផុត​ក្នុងការវាយប្រហារតាមដែនអាកាស គឺ​ប្រើប្រាស់មីស៊ីល នាំផ្លូវ ​ PGM និង GPS ​អាចកម្ទេចគោលដៅយ៉ាងមានប្រសិទ្ធិភាពបំផុត​។ គ្រាប់បែកនាំផ្លូវ KAB-500S ​ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសស៊ីរី​។ ក្រៅពីនេះនៅមានមីស៊ីល​វាយប្រហារពីលើដែនអាកាស់ ដូចជា Kh-29 (AS-14 Kedge) និង Kh-25M (AS-10 Karen)​ ក៏ត្រូវបានប្រើប្រាស់ផងដែរ​៕


ចែករំលែក៖