ខេត្តសៀមរាប៖ ក្រុមអ្នកមានអំណាច និងក្រុមមន្រ្តីយោធាយុទ្ធភូមិភាគ៤កំពុងកាប់ទន្ទ្រាន និងប្រើគ្រឿងចក្រឈូសបំផ្លាញតំបន់ព្រៃការពារអភិរក្សគូលែនព្រហ្មទេព នៅចំណុចអូរទី៤ ភូមិ សែនជ័យ ឃុំ កន្ទួត ស្រុកស្វាយលើ រាប់សិបហិចតា អាជ្ញាធរក្នុងដែនសម្ថតកិច្ច និងមន្រ្តីបរិស្ថានមិនមានវិធានការទប់ស្កាត់ ។
ជាក់ស្ដែងនៅថ្ងៃទី ៥ ខែ ឆ្នូ ឆ្នាំ២០១៩ សកម្មភាព ក្រុមអ្នកមានអំណាច និងមន្រ្តីយោធាក្នុងជួរអង្គភាពយុទ្ធភូមិភាគ៤ ឈ្មោះ ឆោម វុទ្ធី នាយរងកងវិស្វរកម្មយុទ្ធភូមិភាគ៤ ចេញមុខមកអះអាងថាខ្លួនជាអ្នក យកគ្រឿងចក្រអេស្កាមកឈូសឆាយដីព្រៃនេះ ព្រោះដីព្រៃទាំងនេះ សុទ្ធតែមានប្លង់មានម្ចាស់រួចអស់ហើយ ។
លោក ឆោម វុទ្ធី បានបន្តថា ដីព្រៃនៅចំណុចអូរទី៤នេះថ្នាក់លើគឺសម្ដេច ពិជ័យសេនាទាបាញ់ បានចែកអោយ នាយទាហ៊ានក្នុងម្នាក់ៗ២ហិចតា ពលទាហ៊ាន១ហិចតា ចំណែកមេធំចំនួន៥ហិចតា ដើម្បីទ្រទ្រង់ជីវភាពការរស់នៅសម្រាប់អង្គភាព និង ពលទាហ៊ានក្នុងយុទ្ធភូមិភាគ៤ទាំងមូល ។
តើលោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថាន ខេត្តសៀមរាបគិតយ៉ាងណាចំពោះក្រុមមន្រ្តីយោធាយុទ្ធភូមិភាគ៤ប្រព្រិត្តបទល្មើសយកគ្រឿងចក្រ អេស្ការ មកវៃដីព្រៃ អភិរក្សគូលែនព្រហ្មទេព និងទន្ទ្រានហ៊ុមពន្ធ័ រុករានយកដែនដីព្រៃអភិរក្សនៅចំណុចខាងលើយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនបែបនេះ ។
ចុះឯកឧត្ដម ទៀ សីហា អភិបាលខេត្តមានបានជ្រាប់ដែរទេចំពោះអ្នកមានអំណាចដែលជាមន្រ្តីយោធាឈ្មោះ ឆោម វុទ្ធី បានយក អេស្ការទ័រ ឈូសឆាយ ដីព្រៃដែនអភិរក្សគូលែនព្រហ្មទេព ធ្វើជាកម្មសិទ្ធ និងចែកបក្សពួកគ្រួសារនិយមរបស់ខ្លួន ។
ជុំវិញការចោទប្រកាន់ខាងលើ ឧត្ដមសេនីយ៍ ហាក់ ឆេង ហួត នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៩ បានអោយដឹងថា ដីខាងលើជាតំបន់សមរភូមិក្ដៅ ដែលកងទ័ពបានឈរជើងការពារវៃជាមួយថៃកាលពីមុន ដូច្នេះតំបន់ខាងលើនេះលោកបានដាក់សំណើរទៅថ្នាក់លើ និងថ្នាក់ខេត្តរួចហើយតែមិនទាន់អនុញាតិទេ ដោយខ្លាចមានពលរដ្នចូលទៅកាប់ទទ្រ្ទាន់ ដូច្នេះយើងក៏បានដាក់គ្រឿងចក្រចូលឈូសឆាយអាច និងគ្រោងធ្វើកន្លែងប៉ុស្តិ៍យាមឬក៍ធ្វើកន្លែង វរៈណាមួយ ទុកការពារកុំអោយមានបញ្ហាពេលក្រោយ ៕ ប៊ុនរិទ្ធី