ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងថា មានរឿងអ្វីទេ! នៅសុខៗយកកន្សែងពោះគោសម្លាប់ប្រពន្ធហើយ លេបថ្នាំសម្លាប់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ គ្រួសារមួយមិនដឹងថា មានរឿងហេតុអ្វីកើតឡើងនោះទេ ស្រាប់តែនៅសុខៗបុរសជាប្តីបានយកកន្សែងពោះគោមករឹតកប្រពន្ធរហូតដល់ស្លាប់ ហើយខ្លួនគេជាប្តី បានលេខថ្នាំសម្លាប់ខ្លួនតាមក្រោយ ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៩ នៅក្នុងក្រុមទី១៨ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ លាស់ សុខជា អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យ ជាប្តីមានឈ្មោះ លុយ សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុមិនដឹងមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែប្ដីយកកន្សែងពោះគោ មករឹតកប្រពន្ធ បណ្តាលស្លាប់នៅនឹងកន្លែង រួចយកថ្នាំម៉ាក AMITTRIPPILINE CPE (ថ្នាំសរសៃប្រសាទ) លេបជាច្រើនគ្រាប់ បណ្តាលឱ្យដេកលែងដឹងខ្លួន ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលបន្ត រហូតមកដល់ម៉ោង ១០ និង ៤៥នាទី ថ្ងៃដដែល ទើបជនសង្ស័យស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ឥឡូវនេះសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖