ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ ចុះណែនាំបងប្អូនប្រជាពលរដ្ឋ និងរុះរើចំពោះការចាក់បេតុងតាមចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើជាកន្លែងឡើងម៉ូតូ និងរថយន្ត និងផ្តល់សេវាសាធារណៈមិនថា ថ្ងៃសៅរ៍ រឺ ថ្ងៃអាទិត្យ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សហការចុះពិនិត្យ និងធ្វើការរុះរើជាបន្តបន្ទាប់ ករណីបងប្អូនប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម ក្រុមហ៊ុនទាំងឡាយណាដែលបានចាក់បេតុងបន្ថែម ដើម្បីឡើងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបាត់បង់សោភ័ណភាពដងផ្លូវសាធារណៈ និង បង្កការស្ទះប្រព័ន្ធបង្ហូរទឹកភ្លៀងចូលលូ និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់បងប្អូនដែលបានធ្វើដំណើរតាមដងផ្លូវនៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញផងដែរ។

ជាក់ស្តែងកម្លាំងយើងបានកំពុង ចុះពិនិត្យ ធ្វើការណែនាំ និងដាក់វិធានការរុះរើជាបន្តបន្ទាប់នៅគ្រប់ដងផ្លូវទាំងអស់ក្នុងមូលដ្ឋានខណ្ឌ ដើម្បីធានាបានសោភ័ណភាព គ្មានការបិទមាត់អណ្តូងលូដែលបណ្តាលឲ្យស្ទះលូ ជាពិសេសធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ: និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។

រដ្ឋបាលខណ្ឌ អនុញ្ញាតជូនចំពោះការដាក់ដែកសម្រាប់ឡើងយានយន្តជំនួសការចាក់បេតុងចិញ្ចើមផ្លូវ ដែលអាចលើកដាក់ឡើងចុះបាន ពោលគឺមិនអនុញ្ញាតឲ្យដាក់ជាអចិន្រ្តៃយ៍នោះទេ ។

សូមជម្រាបជូនសាធារណៈជនថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌដូនពេញទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលខណ្ឌ និងផ្តល់សេវាសាធារណៈ ជូនដល់បងប្អូនទាំងអស់គ្នា ជារៀងរាល់ថ្ងៃ បើទោះបីជាថ្ងៃសៅរ៍ រឺ ថ្ងៃអាទិត្យ ក៏ដោយ ៕ស តារា


ចែករំលែក៖