ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំបណ្តោយឲ្យមន្រ្តីជលផល កសាងបទល្មើសនេសាទតាមអំពើចិត្ត

ចែករំលែក៖

ម៉្ងៃណោះគេឃើញលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលចុះបង្ក្រាប បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបដោយផ្ទាល់ ព្រោះរំពឹងថា អាចនឹងជំរុញឲ្យ មានទិន្នផលត្រីគ្រាន់បើសម្រាប់រដូវធ្វើប្រហុកផ្អក។ ការរំពឹងទៅលើមន្រ្តីជលផលនៅ ជុំវិញបឹងទន្លេសាប ឲ្យបង្ក្រាបបទល្មើសនោះមិនអាចទៅរួចទេ។ រីឯអាជ្ញាធរខេត្តទាំង​ នោះក៏មិនខ្វល់បញ្ហាបង្ក្រាបបទល្មើសនេសាទនេះដែរ។ ដោយសារបទល្មើសនេសាទ នៅបឹងទន្លេសាបច្រើនហួសហេតុនោះ ការប្រកាសរបស់អគ្គនាយកដ្ឋានរដ្ឋបាលជល​

ផលរឿងធ្វើប្រហុកផ្អកក្លាយជាអត់បានការ ពីព្រោះគ្មានត្រីសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើ ប្រហុកផ្អកនោះឡើយ។ គ្មានត្រីក៏ព្រោះតែមួយផ្នែកនៅបឹងទន្លេសាបសុទ្ធតែបទល្មើស ដែលត្រីមិនអាចចរាចរមកដល់តំបន់នានាក្នុងខេត្តកំពង់ឆ្នាំង ឬមួយផ្នែកនៃខេត្តកណ្តាល។

នៅឯខេត្តកំពង់ធំបទល្មើសនេសាទពេញផ្ទៃទឹក ដែលក្រុមមន្រ្តីជលផលជាអ្នកបិទ ភ្នែក បើកដៃឲ្យអ្នកនេសាទល្មើសច្បាប់ប្រព្រឹត្ត។ តំបន់បឹងទន្លេសាបដែលល្បីល្បាញ ខាងត្រីច្រើនដូចជានៅផាត់សណ្តាយ និងពាមបាងជាដើម ពេលនេះពោរពេញទៅ ដោយបទល្មើសនេសាទយ៉ាងច្រើនស្អេកស្កះ។ គេរាយការណ៍ថា ឧបករណ៍នេសាទ ល្មើសច្បាប់ពេញផ្ទៃទឹកនៅតំបន់ផាត់សណ្តាយ ក្រោមអំណាចចាត់ចែងរបស់លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ។ រីឯនៅតំបន់ពាម បាង បទល្មើសនេសាទក៏ច្រើនស្អេកស្កះដូចគ្នានេះដែរ។ ពាមបាងស្ថិតនៅក្រោម អំណាចចាត់ចែងរបស់លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង។ បើ មិនផ្តល់ប្រាក់ឲ្យពួកមន្រ្តីជលផល ហួន ផល ឬ យ៉ាន់ វិសាក់ ហៅសែ ជាស្តេចត្រាញ់ នៃការកសាងបទល្មើសនៅតំបន់បឹងទន្លេសាបទេនោះ ពួកឈ្មួញមិនអាចប្រព្រឹត្តបទ ល្មើសជាចំហដូចសព្វថ្ងៃនេះបានឡើយ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ លែងមាត់កទៅហើយរឿងបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនាពេលនេះ ដោយរង់ចាំប្រតិកម្ម និងបទបញ្ជាពីសម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្រ្តី។ បើគ្មានបទបញ្ជាពីសម្តេចឧបនាយករដ្ឋមន្រ្តី លោក សុខ លូ មិនចុះបង្ក្រាបបទល្មើសនេសាទទាំងនោះឡើយ។ មានន័យថា ទាល់តែមានបទ បញ្ជា ឬការណែនាំ ទើបលោក សុខ លូ ចាត់វិធានការ។ រីឯប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានជំនាញខាងជលផល ក៏ជាអ្នកដឹងយ៉ាង ច្បាស់អំពីបញ្ហាផលប្រយោជន៍ ដែលបានមកពីបទល្មើសនេសាទនេះដែរ។ ដូច្នេះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មមានតែបន្តធ្វើមិនដឹងមិនឮ ពីព្រោះលោក ហួន ផល និងលោក យ៉ាន់ វិសាក់ ហៅសែ បានផ្តល់លាភសក្ការៈឲ្យច្រើនសន្ធឹកសន្ធាប់ ដែរ។ គេមិនដឹងថា លោក សុខ លូ អភិបាលខេត្តកំពង់បានប្រយោជន៍កម្រិតណាពី បទល្មើសនេសាទ ដែលកាងដោយលោក ហួន ផល និងលោក យ៉ាន់ វិសាក់ ហៅសែ នោះទេ៕


ចែករំលែក៖