ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តប៉ៃលិន ដែលបានបង្ករបួសស្នាមទៅលើកងកម្លាំងនគរបាលខេត្តប៉ៃលិននៅកន្លែងតាំងពិរពណ៌ ដោយជនសង្សយម្នាក់ បានយកកាំបិតកាប់ជនរងគ្រោះជាសមត្ថកិច្ច កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៤០នាទីមានករណីមនុស្សស្រវឹងស្រាម្នាក់ និងមានកាំបិតនៅ និងដៃផងនោះ បានដេញកាប់ប្រជាពលរដ្ឋនៅក្នុងបរិវេណតាំងពិព័រណ៍ក្នុងករណីនោះផងដែរ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តប៉ៃលិនបានចុះបង្រ្កាបហើយបានប៉ះទង្គិចគ្នារវាងជនដៃដល់ និងប៉ូលិសធ្វើឲ្យមន្ត្រីប៉ូលិសរបួសធ្ងន់ម្នាក់ ។
ជនបង្កឈ្មោះ អុល ទូច (ហៅ ហឿន) ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករទីលំនៅបច្ចុប្បន្នភូមិស្លាឃុំស្ទឹង កាច់ស្រុកសា លាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា វត្ថុតាងដែលបាន ចាប់ឃាត់ខ្លួនជនសង្ស័យនោះ យកមកមាន កាំបិតខ្វែវ ចំនួនៈ០១ដើមប្រវែងប្រហែល ១ម៉ែត្រ ២សង្ទីម៉ែត្រ ។
ជនរងគ្រោះឈ្មោះ ហៀក ហេងលី ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលជាតិ ទីលំនៅបច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសក្បាលធ្ងន់ធ្ងរត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីកសាងសំណុំរឿង រួចក៏បញ្ជូនខ្លួនជនសង្ស័យនោះ ទៅអយ្យការអមសាលាដំបូង ខេត្តប៉ៃលិន អនុវត្តតាមនីតិវិធី ៕ ស សារ៉េត