ខេត្តសៀមរាប៖ ដើម្បីមានទំនុកចិត្ត ដល់អ្នកប្រើប្រាស់ និងចង់រក្សាគុណភាពលោហធាតុត្បូងថ្មឲ្យមានតម្លៃ ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះត្រួតពិនិត្យបច្ចេកទេសទីតាំងលក់លោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ មុនផ្តល់លិខិតអនុញ្ញាត និងបន្តសុពលភាព ប្រកបអាជីវកម្ម ជូនក្រុមហ៊ុន ប៊ូទិក អេស៊ា ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។
ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងខាងលើនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងខាងលើ ប្រយោជន៍ឲ្យមានទំនុកចិត្ត ដល់អ្នកប្រើប្រាស់។
ប្រភពពីមន្រ្តីមន្ទីរពាណិជ្ចកម្មខេតសៀមរាបបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យក្រុមការងារនិងជំនាញបានណែនាំ និងស្នើឲ្យប្រធានក្រុមហ៊ុន ប៊ូទិក អេស៊ា ត្រូវគោរពច្បាប់ និងចូលរួមសហការជាមយយសមត្ថកិច្ចជំនាញ ដូចជា៖ ១-ត្រូវបិទស្លាកថ្លៃលើមុខទំនិញនីមួយៗ ២-ការធានាលើផលិតផលរបស់ខ្លួន ៣-ត្រូវញែកឲ្យដាច់រវាងផលិតផលត្បូងថ្ម និងវត្ថុអនុស្សាវរីយ៍ ដើម្បីកុំឲ្យមានការភាន់ច្រឡំ៤-ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវ លើផលិតផលរបស់ខ្លួន ដែលបានលក់ជូនអតិថិជននិង ៥-ក្នុងវិក័យបត្រ ត្រូវមានអាសយដ្ឋាន លេខទូរស័ព្ទ និង E-mail ឲ្យបានច្បាស់លាស់៕ ប្រាថ្នា