ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេកកាប់កូនប្រសាដេកក្នុងអង្រឹង​ក្រោមផ្ទះ​មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អំពើហិង្សាមួយបានកើតឡើងបណ្តាលឲ្យរងរបួសជាទម្ងន់​​ម្នាក់ ខណៈត្រូវជនសង្ស័យជាឪពុកក្មេកបានកាប់ដោយពូថៅ​នៅពេលកំពុងដេកក្នុងអង្រឹងក្រោមផ្ទុះ ។

ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរជ័រ ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រោយធ្វើសកម្មភាពជនសង្ស័យបានយកពូថៅ​របស់គេមកដាក់នៅលើម៉ូតូរបស់ខ្លួននៅក្បែរផ្ទះ រួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ។

មូលហេតុនៃអំពើហិង្សាមួយនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ៕ ប៉ឹម ពិន


ចែករំលែក៖