ព័ត៌មានទាន់ហេតុការណ៍៖

ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ហាង​កាហ្វេ​ជាប់​ ផ្សារ​ថ្នល់​ចែក ស្រុក​សូទ្រនិគម បើកបើកលេងយ៉ាងរំភើប

ចែករំលែក៖

ខេត្តសៀមរាប​​ ៖​ សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​​ថា ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ភ្នាល់​គ្នា​ដាក់​លុយ​នៅ​ហាង​កាហ្វេ​ជាប់​នឹង​ផ្សារ​ថ្នល់​ចែក ស្រុក​សូទ្រនិគម កើតមាន​យូរ​ណាស់​មកហើយ ​មិនឃើញសមត្ថកិច្ចខាងណាបង្ក្រាបសោះ ជាពិសេសនោះខុសទាំងស្រុងទៅនឹងច្បាប់ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព មានទីតាងនៅភូមិថ្នល់ចថ្នល់ចែក ឃុំ​គៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ។ ​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កន្លែង​ជល់​មាន់​ភ្នាល់​គ្នា​ដាក់​លុយ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទីនោះ​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ដោយមាន​សំឡេង​ហ៊ោកញ្ជ្រៀវ​​ពី​អ្នក​ញៀន​ល្បែង​ទាំងនោះ ដែល​មិន​ខ្លាចរអា​ចិត្ត​អ្នកដទៃ ។ ករណី​នេះ​ គឺ​វា​ផ្ទុយ​ស្រឡះ នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល ជាពិសេស​បទបញ្ជា​រប​ស់​ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ដាក់​បទបញ្ជា​ បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ថមថយ​នោះ ។

ករណីខាងលើនេះដែរ ពលរដ្ឋសំណូមពរដល់អាជល់​អាជ្ញាធរ​ជុំវិញ​ស្រុក​សូទ្រនិគម​គ្រប់លំដាប់​ថ្នាក់​មេត្តា​ចុះ​មើល​ករណីនេះ​ផង ។

ទាក់ទិន​ករណីនេះ​ដែរ លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​កាលពី​​​រសៀល​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​​​ថា ករណី​ខាងលើនេះ​ខាង​លោក​មិន​បានដឹង​នោះទេ ហើយ​លោក​ក៏បាន​ឲ្យ​កូនចៅ​របស់លោក​ទៅ​មើល ហាង​កាហ្វេ​ខាងលើនេះ​ឃើញ​មាន​លេង​ពិតប្រាកដ​មែន​ ។ ​ លោក​បន្តថា បន្ទាប់ពី​នគរបាល​ចុះទៅ​មើល​ពួក​អ្នក​លេងល្បែង​ទាំងនោះ​បាននាំគ្នា​រត់​បាត់​អស់​ ។ ​ លោក​បញ្ជាក់ថា លោក​បាន​ឲ្យ​ខាង​ជំនាញ​នៃ​ស្រុក ហៅ​ម្ចាស់​ទីតាំង​នោះមក​ធ្វើ​កិច្ចសន្យា​​បញ្ឈប់ ។

លោកឧត្តមសេនីយ៍ទោយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​១០​នេះ​ថា បើ​មាន​ករណីបែបនេះ​មែន​លោក​នឹង​ឲ្យ​លោក អធិការ​ស្រុក​ទៅ​មើល​ និងអប់រំ​ចំពោះ​កន្លែង​ខាងលើនេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖