ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានដេកគាំងបេះដូងស្លាប់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពឈ្មោះ ជុំ ពិជ័យ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ នៅពេលព័ត៌មានថា មានករណីមនុស្សស្លាប់ កម្លាំងជំនាញនគរបាលក្រុង បានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្ត ត្រួតពិនិត្យសាកសព ។
សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារគាំងបេះដូង ប្រាកដមែន មូលហេតុ បណ្តាលមកពីការរួមភេទ ។
ក្រោយការពិនិត្យកោសល្យវិច័យ រួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន