ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្រោយពីប្រជាពលរដ្ឋរស់នៅក្បែរខាងរាយការណ៍ថា ជនសង្ស័យទាំងនោះមានប្រុសមានស្រី បានមកពពាក់ពពួនគ្នាយ៉ាងអាណាធិបតេយ្យបង្កឲ្យមានការភ័យខ្លាចដល់កូនចៅរបស់ពួកគាត់ ទើបកម្លាំងជំនាញចុះមកដល់កន្លែងកើតហេតុជាក់ស្តែងក៏ឃាត់ខ្លួនតែម្តង ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជួល ក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង១៤នាក់រួមមាន៖ ១/ឈ្មោះ វង្ស ឆាយា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ២/ឈ្មោះ សាយ ធីឌឿន ភេទស្រី អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ៣/ឈ្មោះ ធី វាសនា ភេទប្រុស អាយុ ២១ ឆ្នាំមុខរបរ មិនពិតប្រាកដ ។ ៤/ឈ្មោះ ថុង ស្រីមុំ ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរ នារីខារ៉ាអូរខេ ។ ៥/ឈ្មោះ ម៉ុង រិទ្ធី ភេទប្រុស អាយុ ២០ ឆ្នាំ ។ ៦/ឈ្មោះ អេង តាម៉ៅ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរជាចុងភៅ ។ ៧/ឈ្មោះ អាន ស្សាវរី ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ៨/ឈ្មោះ ជា តារា ភេទប្រុស អាយុ ២២ ឆ្នាំ ។ ៩/ឈ្មោះ ស រ៉ាវី ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ១០/ឈ្មោះ ញឹម ចៅចាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ១១/គង់ រដ្ឋា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ ជាងដែក ។ ១២/ឈ្មោះ សន ឆក អាយុ ៣៦ ឆ្នាំ ភេទប្រុស មុខរបររើសអេតចាយ ។ ១៣/ឈ្មោះពៅ ស្រីនាង ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរធ្វើការតាមហាង។ និង១៤/ឈ្មោះ ទេព កញ្ជណា ភេទស្រី អាយុ ១៦ ឆ្នាំ របរមិនពិតប្រាកដ ។ អ្នកទាំង១៤នាក់ ស្នាក់នៅភូមិសង្កាត់ខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ភារ៉ា ដង្កោ